ព្រះត្រៃបិដក ភាគ ២៤
រាជាប្រាបប្រាម ឈ្នះមនុស្សលើផែនដី ហើយគ្រប់គ្រងសម្បត្តិលើផែនដី មានសមុទ្រជាទីបំផុត នៅតែមិនស្កប់នឹងប្រទេសខាងអាយសមុទ្រ តែងប្រាថ្នានូវប្រទេសខាងនាយសមុទ្រទៀត ព្រះរាជាក្តី មនុស្សទាំងឡាយដទៃច្រើនក្តី តែមិនទាន់អស់តណ្ហាហើយ រមែងចូលទៅកាន់សេចក្តីស្លាប់ មានសភាពជាអ្នកមានសេចក្តីខ្វះខាត តែងមិនលះបង់នូវរាងកាយឡើយ ឈ្មោះថា សេចក្តីឆ្អែតឆ្អន់ ដោយកាមទាំងឡាយ រមែងមិនមានក្នុងលោកជាដាច់ខាត ពួកញាតិ រំសាយសក់ទាំងឡាយ ហើយកន្ទក់កន្ទេញ នឹងអ្នកស្លាប់នោះថា ឱហ្ន៎ ញាតិយើងស្លាប់ហើយ យកបុគ្គលស្លាប់នោះ ដែលរុំដោយសំពត់ នាំទៅដល់ជើងថ្ករហើយដុត ក្នុងទីនោះ បុគ្គលស្លាប់នោះ លះបង់ភោគៈទាំងឡាយ នៅតែសំពត់មួយ ត្រូវគេចាក់ដោយឈើសូល៍ ត្រូវភ្លើងឆេះ គ្រឿងការពារទាំងឡាយ រមែងមិនមានដល់បុគ្គលស្លាប់ទេ មានតែពួកញាតិមិត្រ ឬ
ID: 636830252403776173
ទៅកាន់ទំព័រ៖