ព្រះត្រៃបិដក ភាគ ២៤

 [​២១៤​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​រឿង​ធ្លាប់​មាន​មក​ហើយ​ ​ក្នុង​នគរ​មិថិលា​នេះឯង​ ​មាន​ព្រះរាជា​ទ្រង់ព្រះ​នាម​ថា​ ​មឃ​ទេវៈ​ ​ជា​ធម្មរាជ​ ​ប្រកបដោយ​ធម៌​ ​ជាម​ហា​រាជ​ ​ទ្រង់​ឋិតនៅ​ក្នុង​ធម៌​ ​ទ្រង់​ប្រព្រឹត្ត​ធម៌​ ​ក្នុង​ពួក​អ្នក​និគម​ ​និង​អ្នកជនបទ​ ​ជា​ព្រាហ្មណ​ជាតិ​ ​និង​គហបតិ​ជាតិ​ ​តែង​ចូល​រក្សា​ឧបោសថ​ ​ក្នុង​ថ្ងៃទី១៤​ ​ទី១៥​ ​និង​ទី៨នៃ​បក្ស​។​ ​ម្នាល​អានន្ទ​ ​លុះ​ច្រើន​ឆ្នាំ​ ​ច្រើន​រយ​ឆ្នាំ​ ​និង​ច្រើន​ពាន់​ឆ្នាំ​ ​កន្លងទៅ​ហើយ​ ​ទើប​ព្រះបាទ​មឃ​ទេវរាជ​ ​ទ្រង់​ត្រាស់​ហៅ​ខ្មាន់​ព្រះកេស​មក​ថា​ ​ម្នាល​ខ្មាន់​ព្រះកេស​សំឡាញ់​ ​បើ​អ្នក​ឃើញ​សក់ស្កូវ​ ​លើ​ក្បាល​របស់​អញ​ ​ក្នុង​កាលណា​ហើយ​ ​អ្នក​គប្បី​ប្រាប់​អញ​ ​ក្នុង​កាលនោះ​។​ ​ម្នាល​អានន្ទ​ ​ខ្មាន់​ព្រះកេស​ ​បាន​ទទួល​ព្រះបន្ទូល​ ​នៃ​ព្រះបាទ​មឃ​ទេវរាជ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​ ​ម្នាល​អានន្ទ​ ​លុះ​ច្រើន​ឆ្នាំ​ ​ច្រើន​រយ​ឆ្នាំ​ ​និង​ច្រើន​ពាន់​ឆ្នាំ​ ​កន្លងទៅ​ហើយ​ ​ទើប​ខ្មាន់​ព្រះកេស​ ​បានឃើញ​សក់ស្កូវ​ ​លើ​ព្រះសិរ​ ​នៃ​ព្រះបាទ​មឃ​ទេវរាជ​ ​លុះ​ឃើញ​
ថយ | ទំព័រទី ៣១២ | បន្ទាប់
ID: 636830253800186043
ទៅកាន់ទំព័រ៖