ព្រះត្រៃបិដក ភាគ ២៤

ហើយ​ ​ទើប​ក្រាបទូល​ព្រះបាទ​មឃ​ទេវរាជ​ ​ដូច្នេះ​ថា​ ​ទេវទូត​ ​ប្រាកដ​ច្បាស់​ ​ដល់​ព្រះអង្គ​ហើយ​ ​ព្រះកេសា​ស្កូវ​ ​កើត​លើ​ព្រះសិរ​ហើយ​។​ ​ព្រះបាទ​មឃ​ទេវរាជ​ត្រាស់​ថា​ ​ម្នាល​ខ្មាន់​ព្រះកេស​សំឡាញ់​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ដកសក់ស្កូវ​នោះ​ ​ដោយ​សណ្ឌាស​ឲ្យ​ស្រួល​ ​ហើយ​ដាក់លើ​ម្រាមដៃ​ ​នៃ​អញ​មើល​។​ ​ម្នាល​អានន្ទ​ ​ខ្មាន់​ព្រះកេស​ ​បាន​ទទួល​ព្រះបន្ទូល​ ​នៃ​ព្រះបាទ​មឃ​ទេវរាជ​ថា​ ​ព្រះករុណា​ព្រះអង្គ​ ​ហើយ​បាន​ដកសក់ស្កូវ​នោះ​ ​ដោយ​សណ្ឌាស​ឲ្យ​ស្រួល​ ​ហើយ​ដាក់លើ​ម្រាម​ព្រះហស្ត​ ​នៃ​ព្រះបាទ​មឃ​ទេវរាជ​។​ ​ម្នាល​អានន្ទ​ ​លំដាប់នោះ​ ​ព្រះបាទ​មឃ​ទេវរាជ​ ​ទ្រង់ព្រះ​រាជទាន​ស្រុកសួយ​ ​ដល់​ខ្មាន់​ព្រះកេស​ ​ហើយ​ទ្រង់​ឲ្យ​ហៅ​ព្រះរាជ​កុមារ​ ​ជា​បុត្ត​ច្បង​មក​ ​ទ្រង់​មាន​ព្រះបន្ទូល​ ​ដូច្នេះ​ថា​ ​ម្នាល​កុមារ​កូន​ ​ទេវទូត​ប្រាកដ​ច្បាស់​ ​ដល់​បិតា​ហើយ​ ​សក់ស្កូវ​ក៏​កើតមាន​លើ​ក្បាល​ហើយ​ ​មួយទៀត​ ​កាម​ដែល​ជា​របស់​មនុស្ស​ ​បិតា​ក៏បាន​បរិភោគ​ស្កប់ស្កល់​ហើយ​ ​ឥឡូវនេះ​ ​ជាស​ម័យ​គួរ​ដើម្បី​ស្វែងរក​ ​នូវ​កាម​ជា​ទិព្វ​វិញ​ ​ម្នាល​កុមារ​កូន​ ​កូន​ចូរ​មក​គ្រប់គ្រង​រាជសម្បត្តិ​នេះ​ចុះ​ ​ចំណែក​បិតា​ ​នឹង​កោរសក់​ ​ពុកមាត់​ ​ពុកចង្កា​ ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅ​
ថយ | ទំព័រទី ៣១៣ | បន្ទាប់
ID: 636830254078611968
ទៅកាន់ទំព័រ៖