ព្រះត្រៃបិដក ភាគ ២៤

និង​ទិស​ទទឹង​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ ​ជា​ចិត្តទូលាយ​ ​ដល់​នូវ​សភាព​ធំ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​សត្វលោក​ទាំងពួង​ ​ដោយ​អាការ​ទាំងពួង​ ​ក្នុង​ទី​ទាំងពួង​ ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​។​ ​ម្នាល​អានន្ទ​ ​ក៏​ឯ​ព្រះបាទ​មឃ​ទេវរាជ​ ​នៅ​លេងល្បែង​ក្មេង​ ​កំណត់​ប្រាំបី​ហ្មឺន​បួន​ពាន់​ឆ្នាំ​ ​សោយរាជ្យ​ជា​ឧបរាជ​ ​កំណត់​ប្រាំបី​ហ្មឺន​បួន​ពាន់​ឆ្នាំ​ ​សោយរាជ្យ​ជា​ស្តេច​ធំ​ ​កំណត់​ប្រាំបី​ហ្មឺន​បួន​ពាន់​ឆ្នាំ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​មឃ​ទេ​វម្ព​វ័ន​នេះឯង​ ​កំណត់​ប្រាំបី​ហ្មឺន​បួន​ពាន់​ឆ្នាំ​។​ ​ព្រះបាទ​មឃ​ទេវរាជ​នោះ​ ​ចំរើន​ព្រហ្មវិហារ​ទាំង៤​ ​លុះ​មាន​រាងកាយ​បែកធ្លាយ​ទៅ​ ​ខាងមុខ​បន្ទាប់​អំពី​មរណៈ​ ​ក៏បាន​ទៅ​កើត​ក្នុង​ព្រហ្មលោក​។​
 [​២១៦​]​ ​ម្នាល​អានន្ទ​ ​លុះ​ច្រើន​ឆ្នាំ​ ​ច្រើន​រយ​ឆ្នាំ​ ​និង​ច្រើន​ពាន់​ឆ្នាំ​ ​កន្លងទៅ​ហើយ​ ​ទើប​បុត្ត​របស់​ព្រះបាទ​មឃ​ទេវរាជ​ ​ត្រាស់​ហៅ​ខ្មាន់​ព្រះកេស​មក​ថា​ ​ម្នាល​ខ្មាន់​ព្រះកេស​ជា​សំឡាញ់​ ​បើ​អ្នក​បានឃើញ​
ថយ | ទំព័រទី ៣១៦ | បន្ទាប់
ID: 636830255107960843
ទៅកាន់ទំព័រ៖