ព្រះត្រៃបិដក ភាគ ២៤
សក់ស្កូវ លើក្បាលរបស់អញ ក្នុងកាលណាហើយ អ្នកគប្បីប្រាប់អញ ក្នុងកាលនោះ។ ម្នាលអានន្ទ ខ្មាន់ព្រះកេស ទទួលព្រះបន្ទូល នៃបុត្តរបស់ព្រះបាទមឃទេវរាជថា ព្រះករុណាព្រះអង្គ។ ម្នាលអានន្ទ លុះច្រើនឆ្នាំ ច្រើនរយឆ្នាំ និងច្រើនពាន់ឆ្នាំ កន្លងទៅហើយ ខ្មាន់ព្រះកេស បានឃើញសក់ស្កូវ លើព្រះសិរ នៃបុត្តរបស់ព្រះបាទមឃទេវរាជ លុះឃើញហើយ ទើបក្រាបទូលបុត្ត របស់ព្រះបាទមឃទេវរាជ ដូច្នេះថា ទេវទូតប្រាកដច្បាស់ ដល់ព្រះអង្គហើយ ព្រះកេសស្កូវ ក៏កើតលើព្រះសិរហើយ។ ព្រះរាជបុត្តត្រាស់ថា ម្នាលខ្មាន់ព្រះកេសជាសំឡាញ់ បើដូច្នោះ អ្នកចូរដកសក់ស្កូវនោះ ដោយសណ្ឌាសឲ្យស្រួល ហើយដាក់លើម្រាមដៃអញមើល។ ម្នាលអានន្ទ ខ្មាន់ព្រះកេស បានទទួលព្រះបន្ទូល នៃបុត្តរបស់ព្រះបាទមឃទេវរាជថា ព្រះករុណាព្រះអង្គ ហើយបានដកសក់ស្កូវនោះ ដោយសណ្ឌាសឲ្យស្រួល ដាក់លើម្រាមព្រះហស្ត នៃបុត្តរបស់ព្រះបាទមឃទេវរាជ។ ម្នាលអានន្ទ លំដាប់នោះ បុត្តនៃព្រះបាទមឃទេវរាជ ទ្រង់ព្រះរាជទានស្រុកសួយ ដល់ខ្មាន់ព្រះកេស ហើយឲ្យហៅព្រះរាជកុមារ
ID: 636830255347664554
ទៅកាន់ទំព័រ៖