ព្រះត្រៃបិដក ភាគ ២៤

ជា​បុត្ត​ច្បង​មក​ ​ទ្រង់​មាន​ព្រះបន្ទូល​ ​ដូច្នេះ​ថា​ ​ម្នាល​កុមារ​កូន​ ​ទេវទូត​ប្រាកដ​ច្បាស់​ ​ដល់​បិតា​ហើយ​ ​សក់ស្កូវ​ ​ក៏​កើតមាន​ ​លើ​ក្បាល​ហើយ​ ​មួយទៀត​ ​កាម​ដែល​ជា​របស់​មនុស្ស​ ​បិតា​ក៏បាន​បរិភោគ​ស្កប់ស្កល់​ហើយ​ ​ឥឡូវនេះ​ ​ជាស​ម័យ​គួរ​ដើម្បី​ស្វែងរក​ ​នូវ​កាម​ជា​ទិព្វ​វិញ​ ​ម្នាល​កុមារ​កូន​ ​កូន​ចូរ​មក​គ្រប់គ្រង​រាជសម្បត្តិ​នេះ​ចុះ​ ​ចំណែក​បិតា​ ​នឹង​កោរសក់​ ​ពុកមាត់​ ​ពុកចង្កា​ ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​ម្នាល​កុមារ​កូន​ ​បើ​កូន​ឯង​ ​បានឃើញ​សក់ស្កូវ​ ​កើត​លើ​ក្បាល​ ​ក្នុង​កាលណា​ហើយ​ ​កូន​គប្បី​ឲ្យ​ស្រុកសួយ​ ​ដល់​ខ្មាន់​ព្រះកេស​ ​ហើយ​ប្រដៅ​ព្រះរាជ​កុមារ​ ​ដែល​ជា​បុត្ត​ច្បង​ ​ក្នុង​រាជសម្បត្តិ​ ​ដោយ​ប្រពៃ​ ​ហើយ​កោរសក់​ ​ពុកមាត់​ ​ពុកចង្កា​ ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​ក្នុង​កាលនោះ​ចុះ​ ​ព្រោះថា​ ​កល្យាណ​វត្ត​នេះ​ ​បិតា​បាន​តាំង​ទុក​ស្រេចហើយ​ ​កូន​គប្បី​ប្រព្រឹត្ត​តាម​ចុះ​ ​កូន​កុំ​ធ្វើជា​បុរស​ថោកថយ​ ​ជាង​បិតា​ឡើយ​ ​ម្នាល​កុមារ​កូន​ ​កាលបើ​គូ​ ​នៃ​បុរស​ណា​មាន​ហើយ​ ​កល្យាណ​វត្ត​ ​មាន​សភាព​យ៉ាងនេះ​ ​នឹង​ដាច់​សូន្យ​ទៅ​បាន​ ​បណ្តា​បុរស​ទាំងនោះ​ ​គូ​នៃ​បុរស​នោះ​ឯង​ ​ហៅថា​ ​បុរស​ថោកថយ​។​ ​ម្នាល​កុមារ​កូន​ ​ព្រោះហេតុនោះ​ ​បាន​ជា​បិតា​ ​និយាយ​នឹង​កូន​ឯង​ ​យ៉ាង​
ថយ | ទំព័រទី ៣១៨ | បន្ទាប់
ID: 636830255568437181
ទៅកាន់ទំព័រ៖