ព្រះត្រៃបិដក ភាគ ២៤
នេះថា កល្យាណវត្តនេះ បិតាបានតាំងទុកស្រេចហើយ កូនគប្បីប្រព្រឹត្តតាមចុះ កូនកុំធ្វើជាបុរសថោកថយ ជាងបិតាឡើយ។
[២១៧] ម្នាលអានន្ទ គ្រានោះ បុត្តរបស់ព្រះបាទមឃទេវរាជ ព្រះរាជទានស្រុកសួយ ដល់ខ្មាន់ព្រះកេសស្រេចហើយ ប្រដៅព្រះរាជកុមារ ជាបុត្រច្បង ក្នុងរាជសម្បត្តិដោយប្រពៃហើយ កោរសក់ ពុកមាត់ ពុកចង្កា ស្លៀកសំពត់កាសាយៈ ចេញចាកផ្ទះ ចូលមកកាន់ផ្នួស ក្នុងមឃទេវម្ពវ័ននេះឯង។ រាជបុត្តនោះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី១ សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ ផ្សាយទៅកាន់ទិសទី២ ផ្សាយទៅកាន់ទិសទី៣ ផ្សាយទៅកាន់ទិសទី៤ ផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម និងទិសទទឹង មានចិត្តប្រកបដោយមេត្តា ជាចិត្តទូលាយ ដល់នូវភាពជាធំ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយអាការទាំងពួង ក្នុងទីទាំងពួង សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។ មានចិត្តប្រកបដោយករុណា។បេ។ មានចិត្តប្រកបដោយមុទិតា។បេ។ មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១ សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ ផ្សាយទៅកាន់ទិសទី២ ផ្សាយទៅកាន់ទិសទី៣ ផ្សាយទៅកាន់ទិសទី៤ ផ្សាយទៅកាន់ទិសខាងលើ ទិសខាង
ID: 636830255870484457
ទៅកាន់ទំព័រ៖