ព្រះត្រៃបិដក ភាគ ២៤
ក្នុងសាសនា របស់ព្រះសាស្តា មានដែរឬទេ។ ម្នាលវច្ឆៈ មិនមែនមានត្រឹមតែ១០០ ២០០ ៣០០ ៤០០ ៥០០ ទេ តាមពិត មានច្រើនលើសប្រមាណណាស់ ពួកគ្រហស្ថ ដែលជាឧបាសិកា ជាសាវិការបស់តថាគត ស្លៀកដណ្តប់ស នៅបរិភោគកាម ជាអ្នកធ្វើតាមពាក្យប្រៀនប្រដៅ ធ្វើតាមឱវាទ ប្រាសចាកសេចក្តីសង្ស័យ ប្រាសចាកសេចក្តីងឿងឆ្ងល់ ដល់នូវភាពជាអ្នកក្លៀវក្លា មិនជឿស្តាប់បុគ្គលដទៃ ក្នុងសាសនារបស់ព្រះសាស្តា។
[១៨] វច្ឆគោត្តបរិព្វាជក ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ប្រសិនបើព្រះគោតមដ៏ចំរើន នឹងបំពេញធម៌នេះ តែមួយអង្គឯង ចំណែកខាងពួកភិក្ខុ មិនបានបំពេញ (ធម៌នេះ) ផងទេ កាលបើយ៉ាងនេះ ព្រហ្មចរិយធម៌នេះ នឹងមិនបានបរិបូណ៌ដោយអង្គនោះ បពិត្រព្រះគោតមដ៏ចំរើន លុះតែព្រះគោតមដ៏ចំរើន បានបំពេញធម៌នេះ ទាំងពួកភិក្ខុក៏បានបំពេញ (ធម៌នេះ) ដែរ កាលបើយ៉ាងនេះ ទើបព្រហ្មចរិយធម៌នេះ បរិបូណ៌ដោយអង្គនោះបាន។ បពិត្រព្រះគោតមដ៏ចំរើន ប្រសិនបើព្រះគោតមដ៏ចំរើន នឹងបំពេញធម៌នេះ តែមួយព្រះអង្គឯង ចំណែកខាងពួកភិក្ខុ ក៏បានបំពេញដែរ តែពួកភិក្ខុនី មិនបានបំពេញផងទេ
ID: 636830153224941536
ទៅកាន់ទំព័រ៖