ព្រះត្រៃបិដក ភាគ ២៤

ផ្សាយ​ទៅកាន់​ទិសទី៤​ ​ផ្សាយ​ទៅកាន់​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​ទទឹង​ ​មានចិត្ត​ប្រកបដោយ​មេត្តា​ ​ជា​ចិត្តទូលាយ​ ​ដល់​នូវ​ភាពជា​ធំ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​សត្វលោក​ទាំងពួង​ ​ដោយ​អាការ​ទាំងពួង​ ​ក្នុង​ទី​ទាំងពួង​ ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​។​ ​មានចិត្ត​ប្រកបដោយ​ករុណា​.​.​.​ ​មានចិត្ត​ប្រកបដោយ​មុទិតា​.​.​.​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ ​ផ្សាយ​ទៅកាន់​ទិសទី១​ ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​ ​ផ្សាយ​ទៅកាន់​ទិសទី២​ ​ផ្សាយ​ទៅកាន់​ទិសទី៣​ ​ផ្សាយ​ទៅកាន់​ទិសទី៤​ ​ផ្សាយ​ទៅកាន់​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​ទទឹង​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ ​ជា​ចិត្តទូលាយ​ ​ដល់​នូវ​ភាពជា​ធំ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅ​ ​កាន់​សត្វលោក​ទាំងពួង​ ​ដោយ​អាការ​ទាំងពួង​ ​ក្នុង​ទី​ទាំងពួង​ ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​។​ ​ឥសី​ទាំងអម្បាល​នោះ​ ​នៅ​លេងល្បែង​ក្មេង​ ​កំណត់​ប្រាំបី​ហ្មឺន​បួន​ពាន់​ឆ្នាំ​ ​សោយរាជ្យ​ជា​ឧបរាជ​ ​កំណត់​ប្រាំបី​ហ្មឺន​បួន​ពាន់​ឆ្នាំ​ ​សោយរាជ្យ​ជា​ស្តេច​ធំ​ ​កំណត់​ប្រាំបី​ហ្មឺន​បួន​ពាន់​ឆ្នាំ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​មកកាន់​ផ្នួស​ ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​មឃ​ទេ​វម្ព​វ័ន​នេះឯង​ ​កំណត់​ប្រាំបី​ហ្មឺន​បួន​ពាន់​ឆ្នាំ​។​ ​ឥសី​ទាំងអម្បាល​នោះ​ ​ចំរើន​ព្រហ្មវិហារ​
ថយ | ទំព័រទី ៣២១ | បន្ទាប់
ID: 636830256395364479
ទៅកាន់ទំព័រ៖