ព្រះត្រៃបិដក ភាគ ២៤

ធម៌​ ​តែង​ប្រព្រឹត្ត​ធម៌​ចំពោះ​អ្នក​និគម​ ​និង​អ្នកជនបទ​ ​ជា​ព្រាហ្មណ​ជាតិ​ ​និង​គហបតិ​ជាតិ​ ​តែង​រក្សា​ឧបោសថ​ ​ក្នុង​ថ្ងៃទី១៤​ ​ទី១៥​ ​និង​ទី៨នៃ​បក្ស​ ​ដូច្នេះ​ ​បពិត្រមហារាជ​ ​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​មាន​សេចក្តី​ប្រាថ្នា​ ​ដើម្បី​ឃើញ​ព្រះអង្គ​ ​បពិត្រមហារាជ​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​បញ្ជូន​រថ​ ​សម្រាប់​ទឹមសេះ​អាជានេយ្យ​ ​ដែល​ទឹម​ដោយ​សេះ​អាជានេយ្យ​មួយ​ពាន់​មក​ ​ដើម្បី​ព្រះអង្គ​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​កុំ​ញញើត​ ​គប្បី​ឡើង​កាន់​ទិព្វ​យាន​។​ ​ម្នាល​អានន្ទ​ ​ព្រះ​បាទ​និមិ​រាជ​ ​ទ្រង់​ទទួល​អញ្ជើញ​ ​ដោយ​តុណ្ហីភាព​។​ ​ម្នាល​អានន្ទ​ ​គ្រានោះ​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ទេវតា​ ​ទ្រង់​ជ្រាប​ថា​ ​ព្រះ​បាទ​និមិ​រាជ​ ​ទទួល​អញ្ជើញ​ហើយ​ ​ក៏​បំបាត់​ខ្លួន​ ​អំពី​ចំពោះ​ព្រះ​ភក្ត្រ​ ​នៃ​ព្រះ​បាទ​និមិ​រាជ​ ​ទៅ​ប្រាកដ​ ​ក្នុង​ពួក​ទេវតា​ជាន់​តាវត្តិង្ស​វិញ​ ​ដូចជា​បុរស​មាន​កំឡាំង​លាដៃ​ ​ដែល​បត់​ចូល​ ​ឬបត់​ចូល​នូវ​ដៃ​ ​ដែល​លា​ចេញ​ ​ដូច្នោះ​។​
 [​២២១​]​ ​ម្នាល​អានន្ទ​ ​លំដាប់នោះ​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ទេវតា​ ​បាន​ត្រាស់​ហៅ​មាត​លិ​ទេវបុត្ត​ ​ជា​អ្នកសង្គ្រោះ​មក​ថា​ ​ម្នាល​មាត​លិ​សំឡាញ់​ ​អ្នក​ចូរ​មក​រៀបចំ​រថ​សេះ​អាជានេយ្យ​ ​ដែល​ទឹម​ដោយ​សេះ​
ថយ | ទំព័រទី ៣២៤ | បន្ទាប់
ID: 636830257704979384
ទៅកាន់ទំព័រ៖