ព្រះត្រៃបិដក ភាគ ២៤

សក្កទេវរាជ​ ​ជាធំ​ជាង​ទេវតា​ ​បានឃើញ​ព្រះ​បាទ​និមិ​រាជ​ ​ស្តេច​មក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ទើប​និយាយ​ពាក្យ​នេះ​ ​នឹង​ព្រះ​បាទ​និមិ​រាជ​ថា​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​មក​ចុះ​ ​បពិត្រមហារាជ​ ​ព្រះអង្គ​ស្តេច​មក​ប្រពៃ​ហើយ​ ​បពិត្រមហារាជ​ ​ពួក​ទេវតា​ ​ជាន់​តាវត្តិង្ស​ ​បាន​ប្រជុំ​គ្នា​ ​និយាយ​ក្នុង​រោង​សុធម្មា​ថា​ ​ឱ​ហ្ន៎​ ​ពួក​ជន​នៅក្នុង​ដែន​វិទេហៈ​ ​ពេញ​ហៅ​ជា​មានលាភ​ ​ឱ​ហ្ន៎​ ​អត្តភាព​ជា​មនុស្ស​ ​ពួក​ជន​នៅក្នុង​ដែន​វិទេហៈ​ ​ពេញ​ហៅ​បាន​ដោយ​ល្អ​ ​ព្រោះថា​ ​ព្រះ​បាទ​និមិ​រាជ​ ​ជា​ធម្មរាជ​ ​ប្រកបដោយ​ធម៌​ ​ជាម​ហា​រាជ​ ​ទ្រង់​ឋិតនៅ​ក្នុង​ធម៌​ ​តែង​ប្រព្រឹត្ត​ធម៌​ ​ក្នុង​ពួក​អ្នក​និគម​ ​និង​អ្នកជនបទ​ ​ជា​ព្រាហ្មណ​ជាតិ​ ​និង​គហបតិ​ជាតិ​ ​តែង​រក្សា​ឧបោសថ​ ​ក្នុង​ថ្ងៃទី១៤​ ​ទី១៥​ ​និង​ទី៨​ ​នៃ​បក្ស​ ​ដូច្នេះ​ ​បពិត្រមហារាជ​ ​ពួក​ទេវតា​ ​ជាន់​តាវត្តិង្ស​ ​មាន​សេចក្តី​ប្រាថ្នា​ ​ដើម្បី​ឃើញ​ព្រះអង្គ​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​ត្រេកអរ​ ​ចំពោះ​ពួក​ទេវតា​ ​ដោយ​ទេវានុភាព​ចុះ​។​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ល្មម​ហើយ​ ​សូម​ព្រះអង្គ​នាំ​ខ្ញុំ​ទៅ​ ​កាន់​ក្រុង​មិថិលា​ ​ក្នុង​ដែន​វិទេហៈ​នោះ​វិញ​ ​ខ្ញុំ​នឹង​ប្រព្រឹត្ត​ធម៌​ ​ក្នុង​ពួក​អ្នក​និគម​ ​និង​អ្នកជនបទ​ ​ជា​ព្រាហ្មណ​ជាតិ​ ​និង​គហបតិ​ជាតិ​ ​និង​រក្សា​ឧបោសថ​ក្នុង​ថ្ងៃទី១៤​
ថយ | ទំព័រទី ៣២៦ | បន្ទាប់
ID: 636830258272591850
ទៅកាន់ទំព័រ៖