ព្រះត្រៃបិដក ភាគ ២៤

កាលណា​ហើយ​ ​អ្នក​ចូរ​ប្រាប់​អញ​ ​ក្នុង​កាលនោះ​។​ ​ម្នាល​អានន្ទ​ ​ខ្មាន់​ព្រះកេស​ ​ទទួល​ព្រះបន្ទូល​ព្រះ​បាទ​និមិ​រាជ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​ ​ម្នាល​អានន្ទ​ ​លុះ​ច្រើន​ឆ្នាំ​ ​ច្រើន​រយ​ឆ្នាំ​ ​និង​ច្រើន​ពាន់​ឆ្នាំ​ ​កន្លងទៅ​ហើយ​ ​ខ្មាន់​ព្រះកេស​ ​បានឃើញ​សក់ស្កូវ​ ​កើតមាន​លើ​ព្រះ​សិរ្ស​ ​នៃ​ព្រះ​បាទ​និមិ​រាជ​ ​លុះ​ឃើញ​ហើយ​ ​ទើប​ក្រាបទូល​ព្រះ​បាទ​និមិ​រាជ​ ​ដូច្នេះ​ថា​ ​ទេវទូត​ប្រាកដ​ច្បាស់​ ​ដល់​ព្រះអង្គ​ហើយ​ ​ព្រះកេស​ស្កូវ​ ​កើតមាន​លើ​ព្រះ​សិរ្ស​ហើយ​។​ ​ម្នាល​ខ្មាន់​ព្រះកេស​ ​ជា​សំឡាញ់​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ដកសក់ស្កូវ​នោះ​ ​ដោយ​សណ្ឌាស​ឲ្យ​ស្រួល​ ​ហើយ​ដាក់លើ​ម្រាមដៃ​អញ​មើល​។​ ​ម្នាល​អានន្ទ​ ​ខ្មាន់​ព្រះកេស​ ​បាន​ទទួល​ព្រះបន្ទូល​ ​នៃ​ព្រះ​បាទ​និមិ​រាជ​ថា​ ​ព្រះករុណា​ព្រះអង្គ​ ​ហើយ​ដកសក់ស្កូវ​នោះ​ ​ដោយ​សណ្ឌាស​ឲ្យ​ស្រួល​ ​រួច​ដាក់លើ​ម្រាម​ព្រះហស្ត​ ​នៃ​ព្រះ​បាទ​និមិ​រាជ​។​ ​ម្នាល​អានន្ទ​ ​លំដាប់នោះ​ ​ព្រះ​បាទ​និមិ​រាជ​ ​ទ្រង់ព្រះ​រាជទាន​ស្រុកសួយ​ ​ដល់​ខ្មាន់​ព្រះកេស​ ​ហើយ​ឲ្យ​ហៅ​ព្រះរាជ​កុមារ​ ​ជា​បុត្ត​ច្បង​មក​ ​ទ្រង់​មាន​ព្រះបន្ទូល​ ​ដូច្នេះ​ថា​ ​ម្នាល​កុមារ​កូន​ ​ទេវទូត​ប្រាកដ​ច្បាស់​ ​ដល់​បិតា​ហើយ​ ​សក់ស្កូវ​ ​ក៏​កើតមាន​លើ​ក្បាល​ហើយ​ ​មួយទៀត​ ​កាម​ដែល​ជា​របស់​មនុស្ស​ ​បិតា​ ​ក៏បាន​បរិភោគ​ស្កប់ស្កល់​ហើយ​ ​ឥឡូវនេះ​ ​ជាស​ម័យ​គួរ​ដើម្បី​ស្វែងរក​ ​នូវ​កាម​ជា​ទិព្វ​វិញ​ ​
ថយ | ទំព័រទី ៣២៨ | បន្ទាប់
ID: 636830258913968535
ទៅកាន់ទំព័រ៖