ព្រះត្រៃបិដក ភាគ ២៤

ម្នាល​កុមារ​កូន​ ​អ្នក​ចូរ​មក​គ្រប់គ្រង​រាជសម្បត្តិ​នេះ​ចុះ​ ​ចំណែក​បិតា​ ​នឹង​កោរសក់​ ​ពុកមាត់​ ​ពុកចង្កា​ ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​ម្នាល​កុមារ​កូន​ ​បើ​កូន​ឯង​ ​បានឃើញ​សក់ស្កូវ​ ​កើតមាន​លើ​ក្បាល​ ​ក្នុង​កាលណា​ហើយ​ ​កូន​គប្បី​ឲ្យ​ស្រុកសួយ​ ​ដល់​ខ្មាន់​ព្រះកេស​ ​ហើយ​ប្រដៅ​នូវ​ព្រះរាជ​កុមារ​ ​ដែល​ជា​បុត្ត​ច្បង​ ​ក្នុង​រាជសម្បត្តិ​ ​ដោយ​ប្រពៃ​ ​ហើយ​កោរសក់​ ​ពុកមាត់​ ​ពុកចង្កា​ ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​ក្នុង​កាលនោះ​ចុះ​ ​ព្រោះថា​ ​កល្យាណ​វត្ត​នេះ​ ​បិតា​បាន​តាំង​ទុក​ស្រេចហើយ​ ​កូន​គប្បី​ប្រព្រឹត្ត​តាម​ចុះ​ ​កូន​កុំ​ធ្វើជា​បុរស​ថោកថយ​ ​ជាង​បិតា​ឡើយ​ ​ម្នាល​កុមារ​កូន​ ​កាលបើ​គូ​នៃ​បុរស​ណា​នៅ​មាន​ហើយ​ ​កល្យាណ​វត្ត​ ​មាន​សភាព​យ៉ាងនេះ​ ​នឹង​ដាច់​សូន្យ​ទៅ​បាន​ ​បណ្តា​បុរស​ទាំងនោះ​ ​គូ​នៃ​បុរស​នោះ​ឯង​ ​ហៅថា​ ​បុរស​ថោកថយ​។​ ​ម្នាល​កុមារ​កូន​ ​ព្រោះហេតុនោះ​ ​បាន​ជា​បិតា​ ​និយាយ​នឹង​កូន​ឯង​យ៉ាងនេះ​ថា​ ​កល្យាណ​វត្ត​នេះ​ ​បិតា​បាន​តាំង​ទុក​ស្រេចហើយ​ ​កូន​គប្បី​ប្រព្រឹត្ត​តាម​ចុះ​ ​កូន​កុំ​ធ្វើជា​បុរស​ថោកថយ​ ​ជាង​បិតា​ឡើយ​។​
ថយ | ទំព័រទី ៣២៩ | បន្ទាប់
ID: 636830259166112956
ទៅកាន់ទំព័រ៖