ព្រះត្រៃបិដក ភាគ ២៤
កាលបើយ៉ាងនេះ ព្រហ្មចរិយធម៌នេះ ក៏នឹងមិនបានបរិបូណ៌ដោយអង្គនោះ បពិត្រព្រះគោតមដ៏ចំរើន លុះតែព្រះគោតមដ៏ចំរើន បានបំពេញធម៌នេះ ទាំងពួកភិក្ខុក៏បានបំពេញ ទាំងពួកភិក្ខុនី ក៏បានបំពេញ កាលបើយ៉ាងនេះ ព្រហ្មចរិយធម៌នេះ ទើបបរិបូណ៌ដោយអង្គនោះបាន។
[១៩] បពិត្រព្រះគោតមដ៏ចំរើន ប្រសិនបើព្រះគោតមដ៏ចំរើន នឹងបានបំពេញធម៌នេះ ទាំងពួកភិក្ខុ ក៏បានបំពេញ ទាំងពួកភិក្ខុនី ក៏បានបំពេញ តែពួកគ្រហស្ថ ជាឧបាសក ស្លៀកដណ្តប់ស ជាសព្រហ្មចារីបុគ្គល មិនបានបំពេញ កាលបើយ៉ាងនេះ ព្រហ្មចរិយធម៌នេះ នឹងមិនបានបរិបូណ៌ដោយអង្គនោះ បពិត្រព្រះគោតមដ៏ចំរើន លុះតែព្រះគោតមដ៏ចំរើន បានបំពេញធម៌នេះ ពួកភិក្ខុក៏បានបំពេញ ពួកភិក្ខុនី ក៏បានបំពេញ ទាំងពួកគ្រហស្ថ ជាឧបាសកស្លៀកដណ្តប់ស ជាសព្រហ្មចារីបុគ្គល ក៏បានបំពេញ កាលបើយ៉ាងនេះ ព្រហ្មចរិយធម៌នេះ ទើបបរិបូណ៌
ID: 636830153472465694
ទៅកាន់ទំព័រ៖