ព្រះត្រៃបិដក ភាគ ២៤

 [​២២៣​]​ ​ម្នាល​អានន្ទ​ ​គ្រានោះ​ ​ព្រះ​បាទ​និមិ​រាជ​ ​ទ្រង់ព្រះ​រាជទាន​ស្រុកសួយ​ ​ដល់​ខ្មាន់​ព្រះកេស​ស្រេចហើយ​ ​ប្រដៅ​ព្រះរាជ​កុមារ​ ​ជា​បុត្ត​ច្បង​ ​ក្នុង​រាជសម្បត្តិ​ឲ្យ​ស្រួល​ហើយ​កោរសក់​ ​ពុកមាត់​ ​ពុកចង្កា​ ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​មកកាន់​ផ្នួស​ ​ក្នុង​មឃ​ទេ​វម្ព​វ័ន​នេះឯង​។​ ​ព្រះ​បាទ​និមិ​រាជ​នោះ​ ​មានចិត្ត​ប្រកបដោយ​មេត្តា​ ​ផ្សាយ​ទៅកាន់​ទិសទី១​ ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​ ​ផ្សាយ​ទៅកាន់​ទិសទី២​ ​ផ្សាយ​ទៅកាន់​ទិសទី៣​ ​ផ្សាយ​ទៅកាន់​ទិសទី៤​ ​ផ្សាយ​ទៅកាន់​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​ទទឹង​ ​មានចិត្ត​ប្រកបដោយ​មេត្តា​ ​ជា​ចិត្តទូលាយ​ ​ដល់​នូវ​ភាពជា​ធំ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​សត្វលោក​ទាំងពួង​ ​ដោយ​អាការ​ទាំងពួង​ ​ក្នុង​ទី​ទាំងពួង​ ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​។​ ​មានចិត្ត​ប្រកបដោយ​ករុណា​.​.​.​ ​មានចិត្ត​ប្រកបដោយ​មុទិតា​.​.​.​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ ​ផ្សាយ​ទៅកាន់​ទិសទី១​ ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​ ​ផ្សាយ​ទៅកាន់​ទិសទី២​ ​ផ្សាយ​ទៅកាន់​ទិសទី៣​ ​ផ្សាយ​ទៅកាន់​ទិសទី៤​ ​ផ្សាយ​
ថយ | ទំព័រទី ៣៣០ | បន្ទាប់
ID: 636830259466850158
ទៅកាន់ទំព័រ៖