ព្រះត្រៃបិដក ភាគ ២៤

ថោកថយ​ជាងគេ​។​ ​ម្នាល​អានន្ទ​ ​ប្រហែលជា​អ្នកមាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ព្រះបាទ​មឃ​ទេវរាជ​ណា​ ​ដែល​បាន​តាំង​ទុក​ ​នូវ​កល្យាណ​វត្ត​នោះ​ ​ព្រះបាទ​មឃ​ទេវរាជ​នោះ​ឯង​ ​គឺ​បុគ្គល​ដទៃ​ ​ក្នុង​សម័យ​នោះ​ទេ​ដឹង​។​ ​ម្នាល​អានន្ទ​ ​រឿង​នុ៎ះ​ ​អ្នក​កុំ​គប្បី​យល់​ ​យ៉ាងនេះ​ឡើយ​។​ ​តថាគត​ឯង​ ​ជាម​ឃ​ទេវរាជ​ ​ក្នុង​សម័យ​នោះ​។​ ​តថាគត​ ​បាន​តាំង​ទុក​ ​នូវ​កល្យាណ​វត្ត​នោះ​ហើយ​ ​ប្រជុំជន​ជា​ខាងក្រោយ​ ​បាន​ប្រព្រឹត្ត​តាម​កល្យាណ​វត្ត​នោះ​ ​ដែល​តថាគត​ ​បាន​តាំង​ទុក​ស្រេចហើយ​។​ ​ម្នាល​អានន្ទ​ ​តែថា​ ​កល្យាណ​វត្ត​នោះ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​នឿយណាយ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រាសចាក​រាគៈ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​រំលត់ទុក្ខ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ស្ងប់​រម្ងាប់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ដឹង​ច្បាស់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ត្រាស់​ដឹង​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ព្រះនិព្វាន​ឡើយ​ ​បាន​ត្រឹមតែ​កើត​ក្នុង​ព្រហ្មលោក​ ​ប៉ុណ្ណោះ​ឯង​។​ ​ម្នាល​អានន្ទ​ ​ចំណែកខាង​កល្យាណ​វត្ត​នេះ​ ​ដែល​តថាគត​តាំង​ទុក​ហើយ​ ​ក្នុង​កាល​ឥឡូវនេះ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​នឿយណាយ​ ​ដោយពិត​ ​ដើម្បី​ប្រាសចាក​រាគៈ​ ​ដើម្បី​រំលត់ទុក្ខ​ ​ដើម្បី​ស្ងប់​រម្ងាប់​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​ត្រាស់​ដឹង​ ​ដើម្បី​ព្រះនិព្វាន​។​ ​ម្នាល​អានន្ទ​ ​កល្យាណ​វត្ត​ ​ដែល​តថាគត​ ​តាំង​ទុក​ហើយ​ ​ក្នុង​កាល​ឥឡូវនេះ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​នឿយណាយ​ ​ដោយពិត​
ថយ | ទំព័រទី ៣៣២ | បន្ទាប់
ID: 636830260023091973
ទៅកាន់ទំព័រ៖