ព្រះត្រៃបិដក ភាគ ២៤
ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ទុក្ខ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន តើដូចម្តេច។ មគ្គប្រកបដោយអង្គ៨ ដ៏ប្រសើរនេះឯង គឺសេចក្តីឃើញប្រពៃ១ សេចក្តីត្រិះរិះប្រពៃ១ វាចាប្រពៃ១ ការងារប្រពៃ១ ការចិញ្ចឹមជីវិតប្រពៃ១ សេចក្តីព្យាយាមប្រពៃ១ សេចក្តីរលឹកប្រពៃ១ ការតាំងចិត្តប្រពៃ១ ម្នាលអានន្ទ កល្យាណវត្តនេះឯង ដែលតថាគត តាំងទុកហើយ ក្នុងកាលឥឡូវនេះ តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ ដោយពិត ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ទុក្ខ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។ ម្នាលអានន្ទ តថាគតពោលនូវកល្យាណវត្តនោះ ដល់អ្នកទាំងឡាយថា កល្យាណវត្តនេះ តថាគត បានតាំងទុកហើយ អ្នកទាំងឡាយ គប្បីប្រព្រឹត្តតាមចុះ អ្នកទាំងឡាយ កុំជាបុរសថោកថយ ជាងតថាគតឡើយ ម្នាលអានន្ទ កាលបើគូនៃបុរសណាមាននៅ កល្យាណវត្តមានសភាពយ៉ាងនេះ នឹងដាច់សូន្យទៅ បណ្តាបុរសទាំងនោះ គូនៃបុរសនោះឯង ហៅថា បុរសថោកថយ។ ម្នាលអានន្ទ តថាគត
ID: 636830260257625387
ទៅកាន់ទំព័រ៖