ព្រះត្រៃបិដក ភាគ ២៤
មធុរសូត្រ ទី៤
[២២៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមហាកច្ចានៈមានអាយុ សម្រាន្តឥរិយាបថ នៅក្នុងគុន្ធាវ័ន ទៀបក្រុងមធុរា។ ព្រះបាទមធុររាជអវន្តិបុត្ត បានឮដំណឹងថា ម្នាលគ្នាយើងដ៏ចំរើន សមណៈ ឈ្មោះកច្ចានៈ ឥឡូវនេះ គង់នៅក្នុងគុន្ធាវ័ន ទៀបក្រុងមធុរា កិត្តិសព្ទដ៏ប្រពៃយ៉ាងនេះ របស់ព្រះកច្ចានៈដ៏ចំរើននោះឯង តែងផ្សាយទៅសព្វទិសថា លោកជាបណ្ឌិតឈ្លាសវៃ មានបញ្ញា ជាពហុស្សូត មានសំដីដ៏វិចិត្រ មានបញ្ញាដ៏ល្អ ជាអ្នកចាស់ព្រឹទ្ធាផង ជាព្រះអរហន្តផង ការបានឃើញព្រះអរហន្ត មានសភាពយ៉ាងនោះ ជាការញុំាងប្រយោជន៍ ឲ្យសម្រេចដោយពិត។ គ្រានោះ ព្រះបាទមធុររាជអវន្តិបុត្ត ទ្រង់ឲ្យរៀបចំយានទាំងឡាយដែលល្អៗ ទ្រង់ឡើងគង់យានដែលល្អៗ ហើយទ្រង់ស្តេចចេញចាកក្រុងមធុរា ដោយយានទាំងឡាយដែលល្អៗ ដើម្បីចួបនឹងព្រះមហាកច្ចានៈមានអាយុ ដោយរាជានុភាពដ៏ធំ ទ្រង់ស្តេចទៅដោយយាន កំណត់ត្រឹមផែនដី ដែលបរយានទៅបាន ហើយ
ID: 636830260858719768
ទៅកាន់ទំព័រ៖