ព្រះត្រៃបិដក ភាគ ២៤
ទ្រង់យាងចុះអំពីយាន ទ្រង់ព្រះដំណើរទៅដោយព្រះបាទា ចូលទៅរកព្រះមហាកច្ចានៈមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមហាកច្ចានៈមានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏គង់នៅ ក្នុងទីដ៏សមគួរ។ ព្រះបាទមធុររាជអវន្តិបុត្ត លុះគង់នៅ ក្នុងទីដ៏សមគួរហើយ មានព្រះបន្ទូលពាក្យនេះ នឹងព្រះមហាកច្ចានៈមានអាយុថា បពិត្រព្រះកច្ចានៈដ៏ចំរើន ពួកព្រាហ្មណ៍ នាំគ្នាពោលយ៉ាងនេះថា ពួកព្រាហ្មណ៍ ជាវណ្ណៈខ្ពស់ ជនដទៃ ជាវណ្ណៈទាប ពួកព្រាហ្មណ៍ ជាវណ្ណៈស ជនដទៃ ជាវណ្ណៈខ្មៅ ពួកព្រាហ្មណ៍ បរិសុទ្ធ ជនមិនមែនព្រាហ្មណ៍ មិនបរិសុទ្ធឡើយ ពួកព្រាហ្មណ៍ ជាបុត្តរបស់ព្រហ្ម ជាឱរស កើតអំពីព្រះឱស្ឋព្រហ្ម មានព្រហ្មជាកំណើត ព្រហ្មបានតាក់តែង ឲ្យកើត ជាអ្នកទទួលមត៌ករបស់ព្រហ្ម ដូច្នេះ សេចក្តីនេះ ព្រះកច្ចានៈដ៏ចំរើន នឹងពោលដូចម្តេចទៅវិញ។
[២២៦] ព្រះមហាកច្ចានៈថ្វាយព្រះពរថា បពិត្រមហារាជ សំឡេងសុសសាយនេះ តែងប្រាកដក្នុងលោកថា ពួកព្រាហ្មណ៍ជាវណ្ណៈខ្ពស់
ID: 636830261149626407
ទៅកាន់ទំព័រ៖