ព្រះត្រៃបិដក ភាគ ២៤

ជន​ដទៃ​ ​ជា​វណ្ណៈ​ទាប​ ​ពួក​ព្រាហ្មណ៍​ ​ជា​វណ្ណៈ​ស​ ​ជន​ដទៃ​ ​ជា​វណ្ណៈ​ខ្មៅ​ ​ពួក​ព្រាហ្មណ៍​ ​បរិសុទ្ធ​ ​ជន​មិនមែន​ព្រាហ្មណ៍​ ​មិន​បរិសុទ្ធ​ឡើយ​ ​ពួក​ព្រាហ្មណ៍​ ​ជា​បុត្ត​របស់​ព្រហ្ម​ ​ជា​ឱរស​ ​កើតអំពី​ព្រះ​ឱស្ឋ​ព្រហ្ម​ ​មាន​ព្រហ្ម​ជា​កំណើត​ ​ព្រហ្ម​បាន​តាក់តែង​ ​ឲ្យ​កើត​ ​ជា​អ្នកទទួល​មត៌ក​របស់​ព្រហ្ម​ ​ដូច្នេះ​ ​បពិត្រមហារាជ​ ​ឯ​សំឡេង​សុះសាយ​នេះ​ ​តែង​ប្រាកដ​ ​ក្នុង​លោក​ថា​ ​ពួក​ព្រាហ្មណ៍​ ​ជា​វណ្ណៈ​ខ្ពស់​ ​ជន​ដទៃ​ ​ជា​វណ្ណៈ​ទាប​។​បេ​។​ ​ជា​អ្នកទទួល​មត៌ក​របស់​ព្រហ្ម​ ​ដូច្នេះ​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​អ្នកប្រាជ្ញ​ ​គប្បី​ដឹង​ដោយ​បរិយាយ​ ​ដូចតទៅ​នេះ​ ​បពិត្រមហារាជ​ ​ព្រះអង្គ​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​បើ​ក្សត្រិយ៍​ ​គប្បី​សម្រេច​ ​(​ឥទ្ធានុភាព​)​ ​ដោយ​ទ្រព្យ​ ​ដោយ​ស្រូវ​ ​ដោយ​ប្រាក់​ ​ឬ​ដោយ​មាស​ ​តើ​ក្សត្រិយ៍​ ​(​ដទៃ​)​ ​គប្បី​ជា​អ្នក​តើន​ឡើង​មុន​ ​ផ្ទំ​ក្រោយ​ ​ទទួល​ស្តាប់​ការ​អ្វី​ៗ​ ​ប្រព្រឹត្ត​អំពើ​ជាទី​គាប់ចិត្ត​ ​ពោល​ពាក្យជា​ទីស្រឡាញ់​ ​នៃ​ក្សត្រិយ៍​នោះ​ឬទេ​។​ ​ព្រាហ្មណ៍​ក្តី​.​.​.​ ​វេស្សៈ​ក្តី​.​.​.​ ​សុទ្ទៈ​ក្តី​ ​គប្បី​ជា​អ្នក​ក្រោក​ឡើង​មុន​ ​ដេក​ក្រោយ​ ​ទទួល​ស្តាប់​ការ​អ្វី​ៗ​ ​ប្រព្រឹត្ត​អំពើ​ជាទី​គាប់ចិត្ត​ ​ពោល​ពាក្យជា​ទីស្រឡាញ់​ ​នៃ​ក្សត្រិយ៍​នោះ​ឬទេ​។​ ​ព្រះបាទ​មធុរ​រាជ​ត្រាស់​ថា​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​បើ​ក្សត្រិយ៍​ ​គប្បី​សម្រេច​ ​(​ឥទ្ធានុភាព​)​ ​ដោយ​ទ្រព្យ​ ​ដោយ​ស្រូវ​ ​ដោយ​ប្រាក់​ ​ឬ​ដោយ​មាស​
ថយ | ទំព័រទី ៣៣៧ | បន្ទាប់
ID: 636830261435592763
ទៅកាន់ទំព័រ៖