ព្រះត្រៃបិដក ភាគ ២៤
ក្សត្រិយ៍ (ដទៃ) ក៏ជាអ្នកត្រូវតើនឡើងមុន ផ្ទំក្រោយ ទទួលស្តាប់ការអ្វីៗ ប្រព្រឹត្តអំពើជាទីគាប់ចិត្ត ពោលពាក្យជាទីស្រឡាញ់ នៃក្សត្រិយ៍នោះឯង។ ព្រាហ្មណ៍ក្តី... វេស្សៈក្តី... សុទ្ទៈក្តី ក៏ជាអ្នកត្រូវក្រោកឡើងមុន ដេកក្រោយ ទទួលស្តាប់ការអ្វីៗ ប្រព្រឹត្តអំពើជាទីគាប់ចិត្ត ពោលពាក្យជាទីស្រឡាញ់ នៃក្សត្រិយ៍នោះឯង។
[២២៧] បពិត្រមហារាជ ព្រះអង្គសំគាល់សេចក្តីនោះ ដូចម្តេច បើព្រាហ្មណ៍ គប្បីសម្រេច (ឥទ្ធានុភាព) ដោយទ្រព្យ ដោយស្រូវ ដោយប្រាក់ ឬដោយមាស តើព្រាហ្មណ៍ (ដទៃ) គប្បីជាអ្នកក្រោកឡើងមុន ដេកក្រោយ ទទួលស្តាប់ការអ្វីៗ ប្រព្រឹត្តអំពើជាទីគាប់ចិត្ត ពោលពាក្យជាទីគាប់ចិត្ត នៃព្រាហ្មណ៍នោះឬទេ។ វេស្សៈក្តី... សុទ្ទៈក្តី... ក្សត្រិយ៍ក្តី គប្បីជាអ្នកតើនឡើងមុន ផ្ទំក្រោយ ទទួលស្តាប់ការអ្វីៗ ប្រព្រឹត្តអំពើជាទីគាប់ចិត្ត ពោលពាក្យជាទីស្រឡាញ់ នៃព្រាហ្មណ៍នោះឬទេ។ បពិត្រព្រះកច្ចានៈដ៏ចំរើន បើព្រាហ្មណ៍ គប្បីសម្រេច (ឥទ្ធានុភាព) ដោយទ្រព្យ ដោយស្រូវ ដោយប្រាក់ ឬដោយមាស ព្រាហ្មណ៍ (ដទៃ) ក៏ជាអ្នកត្រូវក្រោកឡើងមុន ដេកក្រោយ ទទួលស្តាប់ការអ្វីៗ ប្រព្រឹត្តអំពើជាទីគាប់ចិត្ត ពោលពាក្យជាទីស្រឡាញ់ នៃព្រាហ្មណ៍នោះឯង។ វេស្សៈក្តី... សុទ្ទៈក្តី... ក្សត្រិយ៍ក្តី
ID: 636830261780952517
ទៅកាន់ទំព័រ៖