ព្រះត្រៃបិដក ភាគ ២៤
ក៏ជាអ្នកត្រូវតើនឡើងមុន ផ្ទំក្រោយ ទទួលស្តាប់ការអ្វីៗ ប្រព្រឹត្តអំពើជាទីគាប់ចិត្ត ពោលពាក្យជាទីស្រឡាញ់ នៃព្រាហ្មណ៍នោះឯង។
[២២៨] បពិត្រមហារាជ ព្រះអង្គសំគាល់សេចក្តីនោះ ដូចម្តេច បើវេស្សៈ គប្បីសម្រេច (ឥទ្ធានុភាព) ដោយទ្រព្យ ដោយស្រូវ ដោយប្រាក់ ឬដោយមាស តើវេស្សៈ (ដទៃ) គប្បីជាអ្នកក្រោកឡើងមុន ដេកក្រោយ ទទួលស្តាប់ការអ្វីៗ ប្រព្រឹត្តអំពើជាទីគាប់ចិត្ត ពោលពាក្យជាទីស្រឡាញ់ នៃវេស្សៈនោះឬទេ។ សុទ្ទៈក្តី... ក្សត្រិយ៍ក្តី... ព្រាហ្មណ៍ក្តី គប្បីជាអ្នកក្រោកឡើងមុន ដេកក្រោយ ទទួលស្តាប់ការអ្វីៗ ប្រព្រឹត្តអំពើជាទីគាប់ចិត្ត ពោលពាក្យជាទីស្រឡាញ់ នៃវេស្សៈនោះឬទេ។ បពិត្រព្រះកច្ចានៈដ៏ចំរើន បើវេស្សៈ គប្បីសម្រេច (ឥទ្ធានុភាព) ដោយទ្រព្យ ដោយស្រូវ ដោយប្រាក់ ឬដោយមាស វេស្សៈ (ដទៃ) ក៏ជាអ្នកត្រូវក្រោកឡើងមុន ដេកក្រោយ ទទួលស្តាប់ការអ្វីៗ ប្រព្រឹត្តអំពើជាទីគាប់ចិត្ត ពោលពាក្យជាទីស្រឡាញ់ នៃវេស្សៈនោះឯង។ សុទ្ទៈក្តី... ក្សត្រិយ៍ក្តី... ព្រាហ្មណ៍ក្តី ក៏ជាអ្នកត្រូវក្រោកឡើងមុន ដេកក្រោយ ទទួលស្តាប់ការអ្វីៗ ប្រព្រឹត្តអំពើជាទីគាប់ចិត្ត ពោលពាក្យជាទីស្រឡាញ់ នៃវេស្សៈនោះឯង។
ID: 636830262077089455
ទៅកាន់ទំព័រ៖