ព្រះត្រៃបិដក ភាគ ២៤

 [​២២៩​]​ ​បពិត្រមហារាជ​ ​ព្រះអង្គ​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​បើ​សុទ្ទៈ​ ​គប្បី​សម្រេច​ ​(​ឥទ្ធានុភាព​)​ ​ដោយ​ទ្រព្យ​ ​ដោយ​ស្រូវ​ ​ដោយ​ប្រាក់​ ​ឬ​ដោយ​មាស​ ​តើ​សុទ្ទៈ​ ​(​ដទៃ​)​ ​គប្បី​ជា​អ្នក​ក្រោក​ឡើង​មុន​ ​ដេក​ក្រោយ​ ​ទទួល​ស្តាប់​ការ​អ្វី​ៗ​ ​ប្រព្រឹត្ត​អំពើ​ជាទី​គាប់ចិត្ត​ ​ពោល​ពាក្យជា​ទីស្រឡាញ់​ ​នៃ​សុទ្ទៈ​នោះ​ឬទេ​។​ ​ក្សត្រិយ៍​ក្តី​.​.​.​ ​ព្រាហ្មណ៍​ក្តី​.​.​.​ ​វេស្សៈ​ក្តី​ ​គប្បី​ជា​អ្នក​ក្រោក​ឡើង​មុន​ ​ដេក​ក្រោយ​ ​ទទួល​ស្តាប់​ការ​អ្វី​ៗ​ ​ប្រព្រឹត្ត​អំពើ​ជាទី​គាប់ចិត្ត​ ​ពោល​ពាក្យជា​ទីស្រឡាញ់​ ​នៃ​សុទ្ទៈ​នោះ​ឬទេ​។​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​បើ​សុទ្ទៈ​ ​គប្បី​សម្រេច​ ​(​ឥទ្ធានុភាព​)​ ​ដោយ​ទ្រព្យ​ ​ដោយ​ស្រូវ​ ​ដោយ​ប្រាក់​ ​ឬ​ដោយ​មាស​ ​សុទ្ទៈ​ ​(​ដទៃ​)​ ​ក៏​ជា​អ្នក​ត្រូវ​ក្រោក​ឡើង​មុន​ ​ដេក​ក្រោយ​ ​ទទួល​ស្តាប់​ការ​អ្វី​ៗ​ ​ប្រព្រឹត្ត​អំពើ​ជាទី​គាប់ចិត្ត​ ​ពោល​ពាក្យជា​ទីស្រឡាញ់​ ​នៃ​សុទ្ទៈ​នោះ​ឯង​។​ ​ក្សត្រិយ៍​ក្តី​.​.​.​ ​ព្រាហ្មណ៍​ក្តី​.​.​.​ ​វេស្សៈ​ក្តី​ ​ក៏​ជា​អ្នក​ត្រូវ​ក្រោក​ឡើង​មុន​ ​ដេក​ក្រោយ​ ​ទទួល​ស្តាប់​ការ​អ្វី​ៗ​ ​ប្រព្រឹត្ត​អំពើ​ជាទី​គាប់ចិត្ត​ ​ពោល​ពាក្យជា​ទីស្រឡាញ់​ ​នៃ​សុទ្ទៈ​នោះ​ឯង​។​
ថយ | ទំព័រទី ៣៤០ | បន្ទាប់
ID: 636830262336904315
ទៅកាន់ទំព័រ៖