ព្រះត្រៃបិដក ភាគ ២៤

 [​២៣០​]​ ​បពិត្រមហារាជ​ ​ព្រះអង្គ​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​ ​កាលបើ​ហេតុ​យ៉ាងនេះ​មាន​ហើយ​ ​វណ្ណៈ​ទាំង៤នេះ​ ​ជា​វណ្ណៈ​ស្មើ​ៗ​គ្នា​ ​ឬមិន​ស្មើគ្នា​ទេ​ ​ឬក៏​ព្រះអង្គ​ ​ទ្រង់​មាន​ព្រះ​យោបល់​ដូចម្តេច​ ​ក្នុង​វណ្ណៈ​ទាំង៤នុ៎ះ​វិញ​។​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​ពិតមែន​ណាស់​ហើយ​ ​កាលបើ​ហេតុ​យ៉ាងនេះ​មាន​ហើយ​ ​វណ្ណៈ​ទាំង៤នេះ​ ​ជា​វណ្ណៈ​ស្មើ​ៗ​គ្នា​ទេ​ ​ខ្ញុំ​មិនឃើញ​អំពើ​ផ្សេងគ្នា​បន្តិចបន្តួច​ ​ក្នុង​វណ្ណៈ​ទាំង៤នុ៎ះ​ឡើយ​។​
 ​[​២៣១​]​ ​បពិត្រមហារាជ​ ​សំឡេង​សុះសាយ​នេះ​ ​តែង​ប្រាកដ​ក្នុង​លោក​ថា​ ​ពួក​ព្រាហ្មណ៍​ ​ជា​វណ្ណៈ​ខ្ពស់​ ​ជន​ដទៃ​ ​ជា​វណ្ណៈ​ទាប​។​បេ​។​ ​ជា​អ្នកទទួល​មត៌ក​របស់​ព្រហ្ម​ ​ដូច្នេះ​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​អ្នកប្រាជ្ញ​ ​គប្បី​ដឹង​ដោយ​បរិយាយ​ ​ដូចតទៅ​នេះ​ ​បពិត្រមហារាជ​ ​ព្រះអង្គ​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​ក្សត្រិយ៍​ក្នុង​លោក​នេះ​ ​ជា​អ្នកសម្លាប់​សត្វ​ ​ជា​អ្នក​លួច​ទ្រព្យ​គេ​ ​ជា​អ្នកប្រព្រឹត្តខុស​ក្នុង​កាម​ទាំងឡាយ​ ​ជា​អ្នកពោល​ពាក្យ​កុហក​ ​ជា​អ្នកមាន​វាចា​ញុះញង់​ ​ជា​អ្នកមាន​វាចា​ទ្រគោះ​ ​ជា​អ្នកពោល​ពាក្យ​រោយរាយ​ ​ឥតប្រយោជន៍​ ​ជា​អ្នកមាន​សេចក្តី​លោភ​ជាប្រក្រតី​ ​ជា​អ្នកមាន​ចិត្ត​ព្យាបាទ​ ​ជា​អ្នកមាន​សេចក្តី​ឃើញ​ខុស​ ​លុះ​មាន​រាងកាយ​បែក​
ថយ | ទំព័រទី ៣៤១ | បន្ទាប់
ID: 636830262991351748
ទៅកាន់ទំព័រ៖