ព្រះត្រៃបិដក ភាគ ២៤

ធ្លាយ​ទៅ​ ​ខាងមុខ​បន្ទាប់​អំពី​មរណៈ​ ​គប្បី​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​ ​និង​នរក​ ​ឬមិន​ទៅ​កើត​ទេ​ ​ឬក៏​ព្រះអង្គ​ ​ទ្រង់​យល់ឃើញ​ ​ដោយ​ប្រការ​ដូចម្តេច​ ​ក្នុង​រឿង​នុ៎ះ​។​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​សូម្បី​ក្សត្រិយ៍​ ​ជា​អ្នកសម្លាប់​សត្វ​ ​ជា​អ្នក​លួច​ទ្រព្យ​គេ​ ​ជា​អ្នកប្រព្រឹត្តខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​ជា​អ្នកពោល​ពាក្យ​កុហក​ ​ជា​អ្នកមាន​វាចា​ញុះញង់​ ​ជា​អ្នកមាន​វាចា​ទ្រគោះ​ ​ជា​អ្នកពោល​ពាក្យ​រោយរាយ​ ​ឥតប្រយោជន៍​ ​ជា​អ្នកមាន​សេចក្តី​លោភ​ជាប្រក្រតី​ ​ជា​អ្នកមាន​ចិត្ត​ព្យាបាទ​ ​ជា​អ្នកមាន​សេចក្តី​ឃើញ​ខុស​ ​លុះ​មាន​រាងកាយ​បែកធ្លាយ​ទៅ​ ​ខាងមុខ​បន្ទាប់​អំពី​មរណៈ​ ​ក៏​គប្បី​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​ ​និង​នរក​ ​ខ្ញុំ​មាន​សេចក្តី​យល់ឃើញ​យ៉ាងនេះ​ ​ក្នុង​រឿង​នុ៎ះ​ ​មួយទៀត​ ​ពាក្យ​នុ៎ះ​ ​ខ្ញុំ​បានឮ​មក​អំពី​ព្រះអរហន្ត​ទាំងឡាយ​ ​យ៉ាងនេះ​ឯង​។​ ​
 [​២៣២​]​ ​បពិត្រមហារាជ​ ​ត្រូវ​ហើយ​ៗ​ ​បពិត្រមហារាជ​ ​រឿង​នុ៎ះ​ ​ព្រះអង្គ​យល់ឃើញ​ ​យ៉ាងនេះ​ ​ជា​ការ​ប្រពៃ​ហើយ​ ​មួយទៀត​ ​ពាក្យ​នុ៎ះ​ ​ព្រះអង្គ​បានឮ​អំពី​ព្រះអរហន្ត​ទាំងឡាយ​ ​ក៏​ជា​ការ​ប្រពៃ​ ​បពិត្រមហារាជ​ ​ព្រះអង្គ​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​ព្រាហ្មណ៍​ ​ក្នុង​លោក​នេះ​.​.​.​ ​វេស្សៈ​ក្នុង​លោក​នេះ​.​.​.​ ​សុទ្ទៈ​ក្នុង​លោក​នេះ​ ​ជា​អ្នកសម្លាប់​សត្វ​ ​ជា​អ្នក​លួច​ទ្រព្យ​គេ​។​បេ​។​ ​ជា​អ្នកមាន​សេចក្តី​ឃើញ​ខុស​ ​លុះ​
ថយ | ទំព័រទី ៣៤២ | បន្ទាប់
ID: 636830263347432114
ទៅកាន់ទំព័រ៖