ព្រះត្រៃបិដក ភាគ ២៤
[២៣៤] បពិត្រមហារាជ សំឡេងសុះសាយនេះ តែងប្រាកដក្នុងលោកថា ពួកព្រាហ្មណ៍ ជាវណ្ណៈខ្ពស់ ជនដទៃ ជាវណ្ណៈទាប។បេ។ ជាអ្នកទទួលមត៌ករបស់ព្រហ្ម ដូច្នេះ ដោយហេតុណា ហេតុនុ៎ះ អ្នកប្រាជ្ញ គប្បីដឹងដោយបរិយាយ ដូចតទៅនេះ បពិត្រមហារាជ ព្រះអង្គសំគាល់សេចក្តីនោះ ដូចម្តេច ក្សត្រិយ៍ក្នុងលោកនេះ វៀរចាកការសម្លាប់សត្វ វៀរចាកការលួចទ្រព្យគេ វៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ វៀរចាកពាក្យកុហក វៀរចាកវាចាញុះញង់ វៀរចាកវាចាទ្រគោះ វៀរចាកពាក្យរោយរាយ ឥតប្រយោជន៍ ជាអ្នកមិនមានសេចក្តីលោភជាប្រក្រតី ជាអ្នកមានចិត្តមិនមានព្យាបាទ ជាអ្នកមានសេចក្តីឃើញត្រូវ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ គប្បីទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ឬមួយមិនទៅកើតទេ ឬក៏ព្រះអង្គ ទ្រង់យល់ឃើញ ដោយប្រការដូចម្តេច ក្នុងរឿងនុ៎ះ។ បពិត្រព្រះកច្ចានៈដ៏ចំរើន សូម្បីក្សត្រិយ៍ ដែលវៀរចាកការសម្លាប់សត្វ វៀរចាកការលួចទ្រព្យគេ វៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ វៀរចាកពាក្យកុហក វៀរចាកវាចាញុះញង់ វៀរចាកវាចាទ្រគោះ វៀរចាកពាក្យរោយរាយ ឥតប្រយោជន៍ ជាអ្នកមិនមានសេចក្តីលោភជាប្រក្រតី ជាអ្នកមានចិត្តមិនព្យាបាទ ជា
ID: 636830263940246021
ទៅកាន់ទំព័រ៖