ព្រះត្រៃបិដក ភាគ ២៤

 [​២៣៦​]​ ​បពិត្រមហារាជ​ ​ត្រូវ​ហើយ​ៗ​ ​បពិត្រមហារាជ​ ​រឿង​នុ៎ះ​ ​ព្រះអង្គ​យល់ឃើញ​ ​យ៉ាងនេះ​ ​ជា​ការ​ប្រពៃ​ ​មួយទៀត​ ​ពាក្យ​នុ៎ះ​ ​ព្រះអង្គ​បានឮ​អំពី​ព្រះអរហន្ត​ទាំងឡាយ​ ​ក៏​ជា​ការ​ប្រពៃ​ ​បពិត្រមហារាជ​ ​ព្រះអង្គ​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​កាលបើ​ហេតុ​យ៉ាងនេះ​មាន​ហើយ​ ​វណ្ណៈ​ទាំង៤នេះ​ ​ជា​វណ្ណៈ​ស្មើ​ៗ​គ្នា​ ​ឬមិន​ស្មើគ្នា​ទេ​ ​ឬក៏​ព្រះអង្គ​ ​ទ្រង់​មាន​ព្រះ​យោបល់​ដូចម្តេច​ ​ក្នុង​វណ្ណៈ​ទាំង៤នេះ​វិញ​។​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​កាលបើ​ហេតុ​យ៉ាងនេះ​ ​មាន​ប្រាកដហើយ​ ​វណ្ណៈ​ទាំង៤នេះ​ ​ជា​វណ្ណៈ​ស្មើ​ៗ​គ្នា​ពិតមែន​ ​ខ្ញុំ​មិនឃើញ​អំពើ​ផ្សេងគ្នា​បន្តិចបន្តួច​ ​ក្នុង​វណ្ណៈ​ទាំង៤នេះ​ឡើយ​។​
 [​២៣៧​]​ ​បពិត្រមហារាជ​ ​សំឡេង​សុះសាយ​នេះ​ ​តែង​ប្រាកដ​ក្នុង​លោក​ថា​ ​ពួក​ព្រាហ្មណ៍​ ​ជា​វណ្ណៈ​ខ្ពស់​។​បេ​។​ ​ជា​អ្នកទទួល​មត៌ក​របស់​ព្រហ្ម​ ​ដូច្នេះ​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​អ្នកប្រាជ្ញ​ ​គប្បី​ដឹង​ដោយ​បរិយាយ​ ​ដូចតទៅ​នេះ​ ​បពិត្រមហារាជ​ ​ព្រះអង្គ​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​ក្សត្រិយ៍​ក្នុង​លោក​នេះ​ ​កាត់​ជញ្ជាំង​ផ្ទះ​របស់​គេ​ក្តី​ ​ប្លន់​គេ​ក្តី​ ​ធ្វើអំពើ​បៀតបៀន​យក​ទ្រព្យរបស់​ក្នុង​ផ្ទះ​តែមួយ​ក្តី​ ​ចាំស្ទាក់​ផ្លូវ​ក្តី​ ​សេព​ភរិយា​របស់​គេ​ក្តី​ ​បើ​បុរស​ទាំងឡាយ​ ​ចាប់​ក្សត្រិយ៍​នោះ​បាន​ហើយ​ ​នាំ​យក​មក​ថ្វាយព្រះ​អង្គ​
ថយ | ទំព័រទី ៣៤៦ | បន្ទាប់
ID: 636830264544370575
ទៅកាន់ទំព័រ៖