ព្រះត្រៃបិដក ភាគ ២៤

កុហក​ ​ជា​អ្នក​បរិភោគ​ភត្ត​តែម្តង​ ​ជា​អ្នក​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ​ ​ជា​អ្នកមានសីល​ ​មាន​កល្យាណធម៌​ ​តើ​ព្រះអង្គ​គប្បី​ធ្វើ​ក្សត្រិយ៍​នោះ​ ​ដូចម្តេច​។​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​យើងខ្ញុំ​គប្បី​ថ្វាយបង្គំ​ ​គប្បី​ក្រោក​ឡើង​ទទួល​ ​គប្បី​និមន្ត​ដោយ​អាសនៈ​ ​គប្បី​ទំនុក​បំរុង​បព្វជិត​នោះ​ ​ដោយ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​ឬ​គប្បី​ចាត់ចែង​នូវ​ការ​រក្សា​ ​ការពារ​ ​គ្រប់គ្រង​ប្រកបដោយ​ធម៌​ ​ដល់​បព្វជិត​នោះ​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​ព្រោះថា​ ​ឈ្មោះ​ណា​ ​ដែលគេ​ហៅថា​ក្សត្រិយ៍​ ​ដូច្នេះ​អំពី​មុន​ ​ឈ្មោះ​របស់​ក្សត្រិយ៍​នោះ​ ​ក៏​បាត់​ទៅ​ហើយ​ ​ឥឡូវនេះ​ ​ក្សត្រិយ៍​នោះ​ ​ដល់​នូវ​ឈ្មោះថា​ ​សមណៈ​វិញ​។​
 [​២៤១​]​ ​បពិត្រមហារាជ​ ​ព្រះអង្គ​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​ព្រាហ្មណ៍​ ​ក្នុង​លោក​នេះ​.​.​.​ ​វេស្សៈ​ក្នុង​លោក​នេះ​.​.​.​ ​សុទ្ទៈ​ក្នុង​លោក​នេះ​ ​បើ​កោរសក់​ ​ពុកមាត់​ ​ពុកចង្កា​ ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​ជា​អ្នក​វៀរចាក​ការ​សម្លាប់សត្វ​ ​វៀរចាក​ការ​លួច​ទ្រព្យ​គេ​ ​វៀរចាក​ពាក្យ​កុហក​ ​ជា​អ្នក​បរិភោគ​ភត្ត​តែម្តង​ ​ជា​អ្នក​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ​ ​មាន​សីល​ ​មាន​កល្យាណធម៌​ ​តើ​ព្រះអង្គ​គប្បី​ធ្វើ​សុទ្ទៈ​នោះ​ ​ដូចម្តេច​។​ ​
ថយ | ទំព័រទី ៣៤៩ | បន្ទាប់
ID: 636830265502285365
ទៅកាន់ទំព័រ៖