ព្រះត្រៃបិដក ភាគ ២៤

ក៏បាន​បំពេញ​ ​តែ​ពួក​គ្រហស្ថ​ ​ជា​ឧបាសិកា​ ​ស្លៀ​ក​ដណ្តប់​ស​ ​ជាស​ព្រហ្មចារិនី​ ​មិនបាន​បំពេញ​ ​កាលបើ​យ៉ាងនេះ​ ​ព្រហ្មចរិយ​ធម៌​នេះ​ ​នឹង​មិនបាន​បរិបូណ៌​ដោយ​អង្គ​នោះ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​លុះតែ​ព្រះ​គោតម​ដ៏​ចំរើន​ ​ក៏បាន​បំពេញ​ធម៌​នេះ​ ​ពួក​ភិក្ខុ​ក៏បាន​បំពេញ​ ​ពួក​ភិក្ខុនី​ ​ក៏បាន​បំពេញ​ ​ពួក​គ្រហស្ថ​ ​ជា​ឧបាសក​ស្លៀ​ក​ដណ្តប់​ស​ ​ជាស​ព្រហ្មចារី​បុគ្គល​ ​ក៏បាន​បំពេញ​ ​ពួក​គ្រហស្ថ​ ​ជា​ឧបាសក​ ​ស្លៀ​ក​ដណ្តប់​ស​ ​នៅ​បរិភោគ​កាម​ ​ក៏បាន​បំពេញ​ ​ទាំង​ពួក​គ្រហស្ថ​ ​ជា​ឧបាសិកា​ស្លៀ​ក​ដណ្តប់​ស​ ​ជាស​ព្រហ្មចារិនី​ ​ក៏បាន​បំពេញ​ ​កាលបើ​យ៉ាងនេះ​ ​ព្រហ្មចរិយ​ធម៌​នេះ​ ​ទើប​បរិបូណ៌​ដោយ​អង្គ​នោះ​បាន​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ប្រសិនបើ​ព្រះ​គោតម​ដ៏​ចំរើន​ ​បាន​បំពេញ​ធម៌​នេះ​ ​ពួក​ភិក្ខុ​ ​ក៏​បំពេញ​ ​ពួក​ភិក្ខុនី​ ​ក៏​បំពេញ​ ​
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 636830153910380741
ទៅកាន់ទំព័រ៖