ព្រះត្រៃបិដក ភាគ ២៤
បពិត្រព្រះកច្ចានៈដ៏ចំរើន ខ្ញុំគប្បីថ្វាយបង្គំ គប្បីក្រោកឡើងទទួល គប្បីនិមន្តដោយអាសនៈ គប្បីទំនុកបំរុងបព្វជិតនោះ ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ឬគប្បីចាត់ចែងនូវការរក្សា ការពារ គ្រប់គ្រងដ៏ប្រកបដោយធម៌ ដល់បព្វជិតនោះ ដំណើរនោះ ព្រោះហេតុអ្វី បពិត្រព្រះកច្ចានៈដ៏ចំរើន ព្រោះថា ឈ្មោះណា ដែលគេហៅថាសុទ្ទៈ អំពីមុន ឈ្មោះរបស់សុទ្ទៈនោះ ក៏បាត់ទៅហើយ ឥឡូវនេះ សុទ្ទៈនោះ ដល់នូវឈ្មោះថា សមណៈវិញ។
[២៤២] បពិត្រមហារាជ ព្រះអង្គសំគាល់សេចក្តីនោះ ដូចម្តេច កាលបើហេតុយ៉ាងនេះមានហើយ វណ្ណៈទាំង៤នេះ ជាវណ្ណៈស្មើៗគ្នា ឬមិនស្មើគ្នាទេ ឬក៏ព្រះអង្គ ទ្រង់មានព្រះយោបល់ដូចម្តេច ក្នុងវណ្ណៈទាំង៤នេះវិញ។ បពិត្រព្រះកច្ចានៈដ៏ចំរើន កាលបើហេតុយ៉ាងនេះមានប្រាកដហើយ វណ្ណៈទាំង៤នេះ ជាវណ្ណៈស្មើៗគ្នាពិតមែន ខ្ញុំមិនបានឃើញអំពើផ្សេងគ្នាបន្តិចបន្តួច ក្នុងវណ្ណៈទាំង៤នេះឡើយ។
ID: 636830265836554484
ទៅកាន់ទំព័រ៖