ព្រះត្រៃបិដក ភាគ ២៤
ខ្ញុំព្រះករុណានេះ សូមដល់នូវព្រះកច្ចានៈដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក ចាប់ដើមតាំងអំពីថ្ងៃនេះទៅ សូមព្រះកច្ចានៈដ៏ចំរើន ជ្រាបនូវខ្ញុំព្រះករុណាថា ជាឧបាសក ដល់នូវសរណគមន៍ ស្មើដោយជីវិត។
[២៤៥] បពិត្រមហារាជ ព្រះអង្គកុំយកអាត្មាភាព ជាទីពឹង ទីរលឹកឡើយ អាត្មាភាព ដល់ព្រះមានព្រះភាគណា ជាទីពឹង ទីរលឹក សូមព្រះអង្គ ដល់នូវព្រះមានព្រះភាគនោះ ជាទីពឹង ទីរលឹកចុះ។ បពិត្រព្រះកច្ចានៈ ដ៏ចំរើន ចុះឥឡូវនេះ តើព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះ ព្រះអង្គគង់នៅក្នុងទីណា។ បពិត្រមហារាជ ឥឡូវនេះ ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះ ព្រះអង្គបរិនិព្វានហើយ។
[២៤៦] បពិត្រព្រះកច្ចានៈដ៏ចំរើន បើប្រសិនជាយើងខ្ញុំឮដំណឹងថា ព្រះមានព្រះភាគនោះ នៅក្នុងទីប្រមាណ១០យោជន៍ យើងខ្ញុំ គប្បីទៅកាន់ទី ប្រមាណ១០យោជន៍ ដើម្បីឃើញព្រះមានព្រះភាគ ជាព្រះអរហន្តសម្មាសម្ពុទ្ធនោះឲ្យបាន បពិត្រព្រះកច្ចានៈដ៏ចំរើន បើប្រសិនជាយើងខ្ញុំឮដំណឹងថា ព្រះមានព្រះភាគនោះ នៅក្នុងទីប្រមាណ២០យោជន៍... ៣០យោជន៍... ៤០យោជន៍...
ID: 636830266520793620
ទៅកាន់ទំព័រ៖