ព្រះត្រៃបិដក ភាគ ២៤
ពោធិរាជកុមារសូត្រ ទី៥
[២៤៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ស្តេចគង់នៅក្នុងភេសកលាវ័ន
(១) ជាទីឲ្យអភ័យ ដល់ម្រឹគ ទៀបក្រុងសុំសុមារគិរៈ ក្នុងភគ្គជនបទ។ សម័យនោះឯង ពោធិរាជកុមារ ចាត់ការកសាងប្រាសាទ ឈ្មោះកោកនុទ
(២) ទើបតែនឹងហើយថ្មីៗ ដែលសមណព្រាហ្មណ៍ ឬបុគ្គលណាមួយ ជាតិជាមនុស្ស មិនដែលធ្លាប់បាននៅអាស្រ័យ។ លំដាប់នោះ ពោធិរាជកុមារ ទ្រង់ហៅសញ្ជិកាបុត្តមាណព មកប្រាប់ថា នែសញ្ជិកាបុត្រសំឡាញ់ អ្នកចូរចូលមក អ្នកចូរទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះបាទយុគលព្រះមានព្រះភាគដោយត្បូង ទូលសួរការមិនមានអាពាធ មិនមានសេចក្តីលំបាក ការក្រោករហ័សរហួន កាយពល និងធម៌ ជាគ្រឿងនៅសប្បាយ តាមពាក្យអញថា បពិត្រព្រះអង្គដ៏ចំរើន ពោធិរាជកុមារ សូមថ្វាយបង្គំ នូវព្រះបាទយុគលព្រះអង្គ ដោយត្បូង ទូលសួរការមិនមានអាពាធ មិនមានសេចក្តីលំបាក ការក្រោករហ័សរហួន កាយពល និងធម៌ ជាគ្រឿងនៅសប្បាយ ហើយទូលយ៉ាងនេះទៀតថា
(១) ព្រៃឈើហិង្គុ ឬជាព្រៃយក្ខិនី ឈ្មោះភេសកលា នៅរក្សាគ្រប់គ្រង។ (២) បានជាឈ្មោះថា កោកនុទៈ ព្រោះប្រាសាទនោះ មានការរចនា មានលំអដូចជាផ្កាឈូកក្រហម។
ID: 636830267421685148
ទៅកាន់ទំព័រ៖