ព្រះត្រៃបិដក ភាគ ២៤

ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​តាម​បន្ទូល​ ​របស់​ទ្រង់​ហើយ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពោធិ​រាជកុមារ​ ​សូម​ថ្វាយបង្គំ​នូវ​ព្រះបាទ​យុគល​ព្រះ​គោតម​ដ៏​ចំរើន​ ​ដោយ​ត្បូង​ ​ទូល​សួរ​ការ​មិន​មាន​អាពាធ​ ​មិន​មាន​សេចក្តី​លំបាក​ ​ការ​ក្រោក​រហ័សរហួន​ ​កាយពល​ ​និង​ធម៌​ ​ជា​ទៅ​នៅ​សប្បាយ​ ​មួយទៀត​ ​ពោធិ​រាជកុមារ​ ​ឲ្យ​ក្រាបទូល​ព្រះអង្គ​យ៉ាងនេះ​ថា​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រមទាំង​ភិក្ខុសង្ឃ​ ​ទទួល​ភត្ត​ ​របស់​ពោធិ​រាជកុមារ​ ​ដើម្បី​ឆាន់​ក្នុង​ថ្ងៃស្អែក​ ​ព្រះ​គោតម​ជា​ម្ចាស់​ ​ក៏បាន​ទទួល​និមន្ត​ហើយ​។​ ​លុះ​ព្រឹក​ឡើង​ ​ពោធិ​រាជកុមារ​ ​ចាត់ចែង​ខាទនីយ​ភោជនីយាហារ​ដ៏​ឧត្តម​ ​ក្នុង​ព្រះរាជនិវេសន៍​ ​របស់​ព្រះអង្គ​ហើយ​ ​ឲ្យ​ក្រាល​កោ​កនុទ​ប្រាសាទ​ ​ដោយ​សំ​ពត់​សទាំ​ង​ឡាយ​ ​ដរាបដល់​កាំជណ្តើរ​ជាន់​ខាងក្រោម​បំផុត​ ​ហើយ​ត្រាស់​ហៅ​សញ្ជិ​កា​បុត្ត​មាណព​មក​ថា​ ​ម្នាល​សញ្ជិ​កា​បុត្ត​ ​សំឡាញ់​ ​អ្នក​ចូរ​មក​ ​អ្នក​ចូរ​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក្រាបបង្គំទូល​ភត្តកាល​ ​ចំពោះ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលគួរ​ហើយ​ ​ភត្ត​ក៏​សម្រេច​ហើយ​។​ ​សញ្ជិ​កា​បុត្ត​មាណព​ ​ទទួល​ព្រះបន្ទូល​ ​របស់​ពោធិ​រាជកុមារ​ថា​ ​ព្រះករុណា​វិសេស​ ​ហើយក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ក្រាបបង្គំទូល​ភត្តកាល​ ​ចំពោះ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​កាលគួរ​ហើយ​ ​ភត្ត​ក៏​សម្រេច​ហើយ​។​
ថយ | ទំព័រទី ៣៥៦ | បន្ទាប់
ID: 636830268068512144
ទៅកាន់ទំព័រ៖