ព្រះត្រៃបិដក ភាគ ២៤
កាលពោធិរាជកុមារ ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់នៅស្ងៀម។ ពោធិរាជកុមារ ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះ អស់វារៈជាគំរប់៣ដងថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់ជាន់សំពត់ទាំងឡាយ សូមព្រះសុគត ទ្រង់ជាន់សំពត់ទាំងឡាយ ដើម្បីប្រយោជន៍ និងសេចក្តីសុខ ដល់ខ្ញុំព្រះអង្គ អស់កាលជាយូរអង្វែង។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់បែរព្រះភក្ត្រ ទៅរកព្រះអានន្ទមានអាយុ។ គ្រានោះឯង ព្រះអានន្ទមានអាយុ ក៏មានថេរវាចា ទៅនឹងពោធិរាជកុមារ យ៉ាងនេះថា បពិត្រព្រះរាជកុមារ សូមទ្រង់សារសំពត់ចេញ ព្រះមានព្រះភាគ ព្រះអង្គ មិនទ្រង់ជាន់ផ្ទាំងសំពត់ទេ ព្រះសុគត ព្រះអង្គ ទ្រង់ប្រមើលមើលនូវប្រជុំជនជាខាងក្រោយ។ គ្រានោះ ពោធិរាជកុមារ ទ្រង់ឲ្យសារសំពត់ចេញហើយ ទ្រង់ឲ្យក្រាលអាសនៈខាងលើកោកនុទប្រាសាទ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ឡើងកាន់កោកនុទប្រាសាទ ហើយគង់លើអាសនៈ ដែលគេក្រាលស្រេចហើយ ព្រមទាំងភិក្ខុសង្ឃ។ លំដាប់នោះ ពោធិរាជកុមារ បាន
ID: 636830268624893968
ទៅកាន់ទំព័រ៖