ព្រះត្រៃបិដក ភាគ ២៤
ពួកគ្រហស្ថ ជាឧបាសក ស្លៀកដណ្តប់ស ជាសព្រហ្មចារីបុគ្គល ក៏បានបំពេញ ពួកគ្រហស្ថ ជាឧបាសក ស្លៀកដណ្តប់ស នៅបរិភោគកាម ក៏បានបំពេញ ទាំងពួកគ្រហស្ថ ជាឧបាសិកា ស្លៀកដណ្តប់ស ជាសព្រហ្មចារិនី ក៏បានបំពេញ តែពួកគ្រហស្ថ ជាឧបាសិកា ស្លៀកដណ្តប់ស ជាអ្នកនៅបរិភោគកាម មិនបានបំពេញ កាលបើយ៉ាងនេះ ព្រហ្មចរិយធម៌នេះ មិនបានបរិបូណ៌ដោយអង្គនោះទេ បពិត្រព្រះគោតមដ៏ចំរើន លុះតែព្រះគោតមដ៏ចំរើន ក៏បំពេញធម៌នេះ ពួកភិក្ខុក៏បំពេញ ពួកភិក្ខុនី ក៏បំពេញ ពួកគ្រហស្ថ ជាឧបាសកស្លៀកដណ្តប់ស ជាសព្រហ្មចារីបុគ្គល ក៏បានបំពេញ ពួកគ្រហស្ថ ជាឧបាសក ស្លៀកដណ្តប់ស នៅបរិភោគកាម ក៏បានបំពេញ ពួកគ្រហស្ថ ជាឧបាសិកាស្លៀកដណ្តប់ស ជាសព្រហ្មចារិនី ក៏បានបំពេញ ទាំងពួកគ្រហស្ថ ជាឧបាសិកា ស្លៀកដណ្តប់ស នៅបរិភោគកាម ក៏បានបំពេញ កាលបើយ៉ាងនេះ ព្រហ្មចរិយធម៌នេះ ទើបបរិបូណ៌ដោយអង្គនោះបាន។
ID: 636830154164625283
ទៅកាន់ទំព័រ៖