ព្រះត្រៃបិដក ភាគ ២៤

បិតា​ ​មិន​ចង់​(​ឲ្យ​បួស​)​ ​មានមុខ​ទទឹកជោក​ដោយ​ទឹកភ្នែក​ ​កំពុង​ទួញ​យំ​ ​ក៏បាន​កោរសក់​ ​នឹង​ពុកមាត់​ ​ពុកចង្កា​ ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​មក​បួស​។​ ​កាល​តថាគត​នោះ​ ​បាន​បួស​ដូច្នោះ​ហើយ​ ​ក៏​ស្វែងរក​នូវ​កឹ​កុសល​សន្តិវរបទ​ដ៏​ប្រសើរ​ ​ក៏បាន​ចូល​ទៅ​រក​ ​អាឡារតាបស​កាលាម​គោត្រ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ពោល​សេចក្តី​នេះ​ ​ទៅ​នឹង​ ​អាឡារតាបស​ ​កាលាម​គោត្រ​ ​ថា​ ​ម្នាល​អាវុសោ​កា​លា​មៈ​ ​យើង​ប្រាថ្នា​នឹង​មក​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​ធម្មវិន័យ​នេះ​ផង​។​ ​ម្នាល​រាជកុមារ​ ​កាល​តថាគត​ ​ពោល​យ៉ាងនេះ​ហើយ​ ​អាឡារតាបស​ ​កាលាម​គោត្រ​ ​បាន​ពោលតប​នឹង​តថាគត​ ​យ៉ាងនេះ​ថា​ ​អ្នក​ដ៏​មាន​អាយុ​ ​ចូរ​នៅ​ចុះ​ ​ធម៌​នេះ​ ​ក៏​ប្រាកដ​ដូច្នោះ​ ​បើជា​បុរស​អ្នកដឹង​សេចក្តី​ហើយ​ ​មិនយូរ​ឡើយ​ ​គង់​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​លទ្ធិ​អាចារ្យ​របស់​ខ្លួន​ ​ដោយ​ប្រាជ្ញា​ ​ដ៏​ឧត្តម​ដោយខ្លួនឯង​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤បាន​។​ ​ម្នាល​រាជកុមារ​ ​តថាគត​នោះ​ ​ក៏បាន​រៀន​ធម៌​នោះ​ឆាប់រហ័ស​ ​មិនយូរ​ឡើយ​។​ ​ម្នាល​រាជកុមារ​ ​តថាគត​នោះ​ ​ពោល​បាន​ដល់ទៅ​ញាណ​វាទ​ ​និង​ថេរវាទ​ ​ដោយ​អាការ​គ្រាន់តែ​ទន្ទេញ​ ​ដោយ​បបូរមាត់​ ​និង​ដោយ​អាការ​គ្រាន់តែ​ចរចា​ទៅមក​ប៉ុណ្ណោះ​ឯង​ ​មួយទៀត​ ​តថាគត​ក្តី​ ​បុគ្គល​ដទៃ​ក្តី​ ​ប្តេជ្ញា​ថា​ ​យើង​ដឹង​ ​យើង​ឃើញ​ដូច្នេះ​។​
ថយ | ទំព័រទី ៣៦០ | បន្ទាប់
ID: 636830269177675585
ទៅកាន់ទំព័រ៖