ព្រះត្រៃបិដក ភាគ ២៤

តែ​ទុកជា​យ៉ាងដូច​ម្តេច​ ​យើង​ត្រូវ​តែ​តំ​កល់​សេចក្តី​ព្យាយាម​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ធម៌​ ​ដែល​អាឡារតាបស​កាលាម​គោត្រ​ ​ញុំាង​អ្នកដទៃ​ឲ្យដឹង​ថា​ ​អាត្មាអញ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ដូច្នេះ​ឲ្យខាងតែ​បាន​។​ ​ម្នាល​រាជកុមារ​ ​មិនយូរ​ប៉ុន្មាន​ ​តថាគត​នោះ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ធម៌​នោះ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​យ៉ាង​ឆាប់រហ័ស​។​ ​ម្នាល​រាជកុមារ​ ​លំដាប់នោះ​ ​តថាគត​បាន​ចូល​ទៅ​រក​អាឡារតាបស​ ​កាលាម​គោត្រ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ពោល​នឹង​អាឡារតាបស​កាលាម​គោត្រ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​កា​លា​មៈ​ ​លោក​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ធម៌​នេះ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ហើយ​ញុំាង​អ្នកដទៃ​ ​ឲ្យដឹង​បាន​ត្រឹមតែ​ប៉ុណ្ណោះទេ​ឬ​។​ ​ម្នាល​អាវុសោ​ ​យើង​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ធម៌​នេះ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ហើយ​ញុំាង​អ្នកដទៃ​ឲ្យដឹង​បាន​ ​ត្រឹមតែ​ប៉ុណ្ណោះទេ​។​ ​តថាគត​ ​ឆ្លើយតប​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​ឯង​ក៏​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ធម៌​នេះ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​តែប៉ុណ្ណោះ​ដែរ​។​ ​ម្នាល​អាវុសោ​ ​យើង​ពេញជា​មានលាភ​ហើយ​ ​ម្នាល​អាវុសោ​ ​ភាពជា​មនុស្ស​ ​យើង​បាន​ដោយ​ល្អ​ហើយ​ ​ព្រោះ​ពួក​យើង​បានឃើញ​សព្រហ្មចារី​បុគ្គល​ ​ប្រហែល​ដូចជា​អ្នក
ថយ | ទំព័រទី ៣៦២ | បន្ទាប់
ID: 636830269675104036
ទៅកាន់ទំព័រ៖