ព្រះត្រៃបិដក ភាគ ២៤

មាន​អាយុ​ ​ហេតុ​នោះ​ ​យើង​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ហើយ​ញុំាង​អ្នកដទៃ​ ​ឲ្យដឹង​ច្បាស់​ធម៌​ណា​ ​អ្នក​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ធម៌​នោះ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ដូច្នោះ​ដែរ​ ​អ្នក​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ធម៌​ណា​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​យើង​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ហើយ​ញុំាង​អ្នកដទៃ​ ​ឲ្យដឹង​ច្បាស់​ធម៌​នោះ​ដែរ​ ​ព្រោះហេតុនោះ​ ​យើង​បានដឹង​ធម៌​ណា​ ​អ្នក​ក៏​ដឹង​ធម៌​នោះ​ដែរ​ ​អ្នកដឹង​ធម៌​ណា​ ​យើង​ក៏​ដឹង​ធម៌​នោះ​ដែរ​ ​ព្រោះហេតុនោះ​ ​យើង​យ៉ាងណា​ ​អ្នក​ក៏​យ៉ាងនោះ​ដែរ​ ​អ្នក​យ៉ាងណា​ ​យើង​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​អាវុសោ​ ​ឥឡូវនេះ​ ​អ្នក​ចូរ​មក​ចុះ​ ​យើង​ទាំងពីរ​នាក់​ ​នឹង​នៅ​ជួយគ្នា​ ​រក្សា​គណៈ​នេះ​។​ ​ម្នាល​រាជកុមារ​ ​ព្រោះហេតុនោះ​ ​អាឡារតាបស​កាលាម​គោត្រ​ ​កាល​ជា​អាចារ្យ​របស់​តថាគត​ ​ក៏បាន​តាំង​តថាគត​ ​កាល​នៅជា​អន្តេវាសិក​ឲ្យ​ស្មើនឹង​ខ្លួន​ ​ហើយ​បូជា​តថាគត​ ​ដោយ​ការ​បូជា​ដ៏​លើសលុប​។​ ​ម្នាល​រាជកុមារ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ធម៌​នេះ​ ​មិនមែន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​នឿយណាយ​ ​មិនមែន​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រាសចាក​រាគៈ​ ​មិនមែន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​រំលត់ទុក្ខ​ ​មិនមែន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​រម្ងាប់​ ​មិនមែន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ដឹង​ ​មិនមែន​ប្រព្រឹត្តទៅ​ ​ដើម្បី​ត្រាស់​ដឹង​ ​មិនមែន​
ថយ | ទំព័រទី ៣៦៣ | បន្ទាប់
ID: 636830269997902499
ទៅកាន់ទំព័រ៖