ព្រះត្រៃបិដក ភាគ ២៤

ម្នាល​រាជកុមារ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​រាម​បុត្រ​នេះ​ ​នឹង​ញុំាង​អ្នកដទៃ​ឲ្យដឹង​ច្បាស់​ ​នូវ​ធម៌​នេះ​ថា​ ​អាត្មាអញ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ដូច្នេះ​ ​នឹង​អស់​ស្រេច​ដោយ​ត្រឹមតែ​សទ្ធា​ប៉ុណ្ណោះ​នោះ​ក៏ទេ​ ​ដោយពិត​មែន​នោះ​ ​រាម​បុត្រ​នេះ​ ​គ្រាន់តែ​ដឹង​ ​គ្រាន់តែ​ឃើញ​ធម៌​នេះ​ប៉ុណ្ណោះ​។​ ​ម្នាល​រាជកុមារ​ ​កាលនោះ​ ​តថាគត​ ​ចូល​ទៅ​រក​ឧទ្ទ​ក​រាម​បុត្រ​ទៀត​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏បាន​ពោល​នឹង​ឧទ្ទ​ក​រាម​បុត្រ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​រា​មៈ​ ​លោក​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ធម៌​នេះ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ដោយខ្លួនឯង​ ​ហើយ​ញុំាង​អ្នកដទៃ​ ​ឲ្យដឹង​បាន​ត្រឹមតែ​ប៉ុណ្ណោះទេ​ឬ​។​ ​ម្នាល​រាជកុមារ​ ​កាល​តថាគត​ពោល​យ៉ាងនេះ​ហើយ​ ​ឧទ្ទ​ក​រាម​បុត្រ​ ​ក៏បាន​ប្រកាសប្រាប់​ដល់​ទៅ​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​។​ ​ម្នាល​រាជកុមារ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​មិនមែន​មាន​សទ្ធា​ ​តែ​រាម​បុត្រ​ម្នាក់ឯង​ទេ​ ​សូម្បី​យើង​ ​ក៏​មាន​សទ្ធា​ដូច្នោះ​ដែរ​ ​មិនមែន​មាន​វីរិយៈ​តែ​រាម​បុត្រ​ម្នាក់ឯង​ទេ​។​បេ​។​ ​សតិ​.​.​.​ ​សមាធិ​.​.​.​ ​បញ្ញា​ ​សូម្បី​យើង​ ​ក៏​មាន​បញ្ញា​ដូច្នោះ​
ថយ | ទំព័រទី ៣៦៥ | បន្ទាប់
ID: 636830270651559886
ទៅកាន់ទំព័រ៖