ព្រះត្រៃបិដក ភាគ ២៤

ដែរ​ ​តែ​ទុកជា​យ៉ាងដូច​ម្តេច​ក៏ដោយ​ ​យើង​ត្រូវ​តែ​តំ​កល់​ព្យាយាម​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ធម៌​ ​ដែល​ឧទ្ទ​ក​រាម​បុត្រ​ ​ញុំាង​អ្នកដទៃ​ឲ្យដឹង​ថា​ ​អាត្មាអញ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ដូច្នេះ​ ​ឲ្យខាងតែ​បាន​។​ ​ម្នាល​រាជកុមារ​ ​មិនយូរ​ប៉ុន្មាន​ ​តថាគត​នោះ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ធម៌​នោះ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​យ៉ាង​ឆាប់រហ័ស​។​ ​ម្នាល​រាជកុមារ​ ​លំដាប់នោះ​ ​តថាគត​ ​បាន​ចូល​ទៅ​រក​ឧទ្ទ​ក​រាម​បុត្រ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ពោល​នឹង​ឧទ្ទ​ក​រាម​បុត្រ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​រា​មៈ​ ​លោក​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ធម៌​នេះ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ហើយ​ញុំាង​អ្នកដទៃ​ ​ឲ្យដឹង​បាន​ត្រឹមតែ​ប៉ុណ្ណេះ​ទេ​ឬ​។​ ​ឧទ្ទ​ក​តាបស​ ​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​យើង​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ធម៌​នេះ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ហើយ​ញុំាង​អ្នកដទៃ​ឲ្យដឹង​បាន​ ​ត្រឹមតែ​ប៉ុណ្ណេះ​ទេ​។​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​ឯង​ក៏​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ធម៌​នេះ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​តែ​ប៉ុណ្ណេះ​ដែរ​។​ ​ម្នាល​អាវុសោ​ ​យើង​ពេញជា​មានលាភ​ហើយ​ ​ម្នាល​អាវុសោ​ ​ភាពជា​មនុស្ស​ ​យើង​បាន​ដោយ​ល្អ​ហើយ​ ​ពួក​យើង​បានឃើញ​សព្រហ្មចារី​បុគ្គល​ ​ប្រហែល​ដូចជា​អ្នក​
ថយ | ទំព័រទី ៣៦៦ | បន្ទាប់
ID: 636830270889263482
ទៅកាន់ទំព័រ៖