ព្រះត្រៃបិដក ភាគ ២៤
[២៥៣] ម្នាលរាជកុមារ ឧបមា៣ប្រការ មិនសូវជាអស្ចារ្យណាស់ណា ដែលតថាគតមិនធ្លាប់បានស្តាប់មកពីមុន ក៏បានកើតប្រាកដ ដល់តថាគត។ ម្នាលរាជកុមារ ប្រៀបដូចឈើស្រស់ ប្រកបដោយជ័រ ដែលបុគ្គលត្រាំទុកនៅក្នុងទឹក។ កាលបុរសគិតថា យើងនឹងកាន់យកឈើពំនួតខាងលើ មកពួតឲ្យកើតភ្លើង នឹងធ្វើតេជោធាតុឲ្យកើតប្រាកដឡើងបាន។ ម្នាលរាជកុមារ អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច បុរសនោះ កាលកាន់យកឈើពំនួតខាងលើ មកពួតនឹងឈើស្រស់ ដែលប្រកបដោយជ័រ ដែលបុគ្គលត្រាំទុកនៅក្នុងទឹកឯណោះ នឹងពួតឲ្យកើតភ្លើង នឹងធ្វើតេជោធាតុ ឲ្យកើតប្រាកដឡើងបានឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនកើតទេ រឿងនោះ ព្រោះហេតុអ្វី បពិត្រព្រះអង្គដ៏ចំរើន ព្រោះឈើឯណោះ នៅស្រស់ ប្រកបដោយជ័រ ថែមទាំងឈើនោះសោត ក៏ត្រាំនៅក្នុងទឹកផង ឯបុរសនោះ គ្រាន់តែបានចំណែកនៃសេចក្តីលំបាក និងសេចក្តីចង្អៀតចង្អល់តែប៉ុណ្ណោះ។ ម្នាលរាជកុមារ សេចក្តីនេះ មានឧបមេយ្យដូចពួកសមណព្រាហ្មណ៍ណាមួយ មិនបានចៀសចេញ ចាកកាមទាំងឡាយ ដោយកាយ សមណព្រាហ្មណ៍ទាំងនោះ ថែមទាំងមានសេចក្តីពេញចិត្ត ព្រោះកាម សេចក្តីស្នេហាព្រោះកាម សេចក្តីជ្រប់ ព្រោះ
ID: 636830271757593148
ទៅកាន់ទំព័រ៖