ព្រះត្រៃបិដក ភាគ ២៤

 [​២០​]​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ដូច​ទន្លេ​គង្គា​ ​តែង​មាន​ទំនាប​ ​ទៅ​រក​សមុទ្រ​ ​មាន​ទី​ជ្រាល​ទៅ​រក​សមុទ្រ​ ​មាន​ទី​ទេរ​ទៅ​រក​សមុទ្រ​ ​ទល់នឹង​សមុទ្រ​ ​ទើប​ឈប់​នៅ​ ​(​យ៉ាងណា​)​ ​បរិស័ទ​របស់​ព្រះ​គោតម​ដ៏​ចំរើន​នេះ​ ​ព្រមទាំង​គ្រហស្ថ​ ​និង​បព្វជិត​ ​តែង​មាន​ទំនាប​ទៅ​រក​ព្រះនិព្វាន​ ​មាន​ទី​ដ៏​ជ្រាល​ទៅ​រក​ព្រះនិព្វាន​ ​មាន​ទី​ទេរ​ទៅ​រក​ព្រះនិព្វាន​ ​ដរាប​ទល់នឹង​ព្រះនិព្វាន​ ​ទើប​ឈប់បង្អង់​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពីរោះ​ណាស់​ ​ធម៌​ដែល​ព្រះ​គោតម​ដ៏​ចំរើន​ប្រកាស​ហើយ​ ​ដោយ​អនេកបរិយាយ​ ​យ៉ាងនេះ​ ​ដូចជា​បុគ្គល​ផ្ងារ​ឡើង​ ​នូវ​វត្ថុ​ដែលគេ​ផ្កាប់​ចុះ​ ​ឬ​បើក​នូវ​វត្ថុ​ដែលគេ​បិទបាំង​ទុក​ ​ពុំ​នោះ​ ​ដូច​គេ​ប្រាប់ផ្លូវ​ ​ដល់​មនុស្ស​ដែល​វង្វេងផ្លូវ​ ​ពុំ​នោះ​សោត​ ​ដូច​គេ​ទ្រោល​ប្រទីប​ ​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​មនុស្ស​មាន​ភ្នែកភ្លឺ​ ​រមែង​ឃើញ​រូប​ទាំងឡាយ​ ​ក៏​ដូច្នោះ​ដែរ​ ​ខ្ញុំ​ព្រះអង្គ​នេះ​ ​សូម​ដល់​នូវ​ព្រះ​គោតម​មាន​ព្រះ​ភាគ​ផង​ ​ព្រះធម៌​ផង​ ​ព្រះភិក្ខុ​សង្ឃ​ផង​ ​ជាស​រណៈ​ ​ខ្ញុំ​ព្រះអង្គ​ ​គប្បី​បាន​នូវ​បព្វជ្ជា​ ​និង​ឧបសម្បទា​ ​ក្នុង​សំណាក់​នៃ​ព្រះ​គោតម​ដ៏​ចំរើន​។​ ​ម្នាល​វ​ច្ឆៈ​ ​បុគ្គល​ណា​ ​ដែល​ធ្លាប់​ជា​អន្យតិរ្ថិយ​ ​មក​អំពី​មុន​ហើយ​
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 636830154411689415
ទៅកាន់ទំព័រ៖