ព្រះត្រៃបិដក ភាគ ២៤

កាម​ ​សេចក្តី​ស្រេកឃ្លាន​ព្រោះ​កាម​ ​និង​សេចក្តី​ក្រហល់ក្រហាយ​ព្រោះ​កាម​ ​ក្នុង​កាម​ទាំងឡាយ​ ​កាម​នោះ​ ​ជា​របស់​ដែល​សមណព្រាហ្មណ៍​ទាំងនោះ​ ​មិនបាន​លះបង់​ដោយ​ប្រពៃ​ ​និង​មិនបាន​ធ្វើឲ្យ​ស្ងប់​រម្ងាប់​ ​ដោយ​ប្រពៃ​ឰដ៏​ខាងក្នុង​។​ ​ប្រសិនបើ​ពួក​សមណព្រាហ្មណ៍​ ​ដ៏​ចំរើន​ទាំងនោះ​ ​បាន​ទទួល​វេទនា​ ​ជា​ទុក្ខ​ ​ដ៏​ក្លៀវក្លា​ ​ខ្លោចផ្សា​ ​ដែល​កើតអំពី​សេចក្តី​ព្យាយាម​ ​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​មិន​គួរ​ដើម្បីនឹង​ដឹង​ ​ដើម្បីនឹង​ឃើញ​ ​ដើម្បី​ត្រាស់​ដឹង​នូវ​ព្រះនិព្វាន​ ​ដ៏​ប្រសើរ​បាន​ឡើយ​។​ ​ទោះបី​ពួក​សមណព្រាហ្មណ៍​ដ៏​ចំរើន​នោះ​ ​មិនបាន​ទទួល​ទុក្ខវេទនា​ ​ដ៏​ក្លៀវក្លា​ ​ខ្លោចផ្សា​ ​ដែល​កើតអំពី​សេចក្តី​ព្យាយាម​ទេ​ ​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ក៏​មិន​គួរ​ដើម្បីនឹង​ដឹង​ ​ដើម្បីនឹង​ឃើញ​ ​ដើម្បី​ត្រាស់​ដឹង​ ​នូវ​ព្រះនិព្វាន​ ​ដ៏​ប្រសើរ​បាន​ឡើយ​។​ ​ម្នាល​រាជកុមារ​ ​នេះឯង​ឧបមា​ជាដំបូង​ ​មិនសូវ​ជា​អស្ចារ្យ​ណាស់ណា​ ​ដែល​តថាគត​ ​មិនធ្លាប់​បានឮ​មក​ពីមុន​ ​មក​ប្រាកដ​ដល់​តថាគត​។​
 [​២៥៤​]​ ​ម្នាល​រាជកុមារ​ ​មាន​ឧបមា​ទី២​ ​ដទៃទៀត​ ​ដែល​មិនសូវ​ជា​អស្ចារ្យ​ណាស់ណា​ ​តថាគត​មិនធ្លាប់​បានឮ​មក​ពីមុន​ ​ក៏បាន​កើត​ប្រាកដ​ ​ដល់​តថាគត​។​ ​ម្នាល​រាជកុមារ​ ​ដូច​ឈើ​ស្រស់​ ​ប្រកបដោយ​ជ័រ​
ថយ | ទំព័រទី ៣៧០ | បន្ទាប់
ID: 636830272105133026
ទៅកាន់ទំព័រ៖