ព្រះត្រៃបិដក ភាគ ២៤
ពួកសមណព្រាហ្មណ៍ទាំងនោះ ក៏គួរដើម្បីនឹងដឹង ដើម្បីនឹងឃើញ ដើម្បីត្រាស់ដឹង នូវព្រះនិព្វាន ដ៏ប្រសើរបាន។ បើទុកជាពួកសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ មិនបានទទួលវេទនាជាទុក្ខ ដ៏ក្លៀវក្លា ខ្លោចផ្សា ដែលកើតអំពីសេចក្តីព្យាយាមទេ ពួកសមណព្រាហ្មណ៍ទាំងនោះ ក៏គួរដើម្បីនឹងដឹង ដើម្បីនឹងឃើញ ដើម្បីត្រាស់ដឹង នូវព្រះនិព្វាន ដ៏ប្រសើរបាន។ ម្នាលរាជកុមារ នេះឯងជាឧបមាទី៣ មិនសូវជាអស្ចារ្យណាស់ណា ដែលតថាគត មិនធ្លាប់បានស្តាប់មកអំពីមុន ក៏កើតប្រាកដ ដល់តថាគត។ ម្នាលរាជកុមារ ឧបមាទាំង៣ ប្រការនេះឯងហើយ មិនសូវជាអស្ចារ្យណាស់ណា ដែលតថាគត មិនធ្លាប់បានស្តាប់មកអំពីមុន ក៏កើតប្រាកដ ដល់តថាគត។
[២៥៦] ម្នាលរាជកុមារ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរអាត្មាអញ ខាំធ្មេញដោយធ្មេញ ទល់ពិតានដោយអណ្តាត សង្កត់សង្កិន បៀតបៀន ដុតកំដៅចិត្តដោយចិត្ត។ ម្នាលរាជកុមារ តថាគតនោះឯង ខាំធ្មេញដោយធ្មេញ ទល់ពិតានដោយអណ្តាត សង្កត់សង្កិន បៀតបៀន ដុតកំដៅចិត្តដោយចិត្ត។ ម្នាលរាជកុមារ កាលតថាគតនោះ ខាំធ្មេញដោយធ្មេញ ទល់ពិតានដោយអណ្តាត
ID: 636830273152662941
ទៅកាន់ទំព័រ៖