ព្រះត្រៃបិដក ភាគ ២៤
សង្កត់សង្កិន បៀតបៀន ដុតកំដៅចិត្តដោយចិត្ត ញើសក៏ហូរចេញតាមក្លៀកទាំងសងខាង។ ម្នាលរាជកុមារ បុរសដែលមានកំឡាំង គប្បីចាប់បុរសមានកំឡាំងខ្សោយជាង ឰដ៏ក្បាល ឬកហើយ សង្កត់សង្កិនបៀតបៀន ញាំញីយ៉ាងណា ម្នាលរាជកុមារ កាលតថាគត ខាំធ្មេញដោយធ្មេញ ទល់ពិតានដោយអណ្តាត សង្កត់សង្កិន បៀតបៀន ដុតកំដៅចិត្តដោយចិត្ត ញើសក៏ហូរចេញតាមក្លៀកទាំងសងខាង ក៏ដូច្នោះដែរ។ ម្នាលរាជកុមារ សេចក្តីព្យាយាម ដែលតថាគត បានប្រារព្ធហើយ ក៏មិនធូរថយ សតិដែលតថាគតបានតម្កល់មាំមួនហើយ ក៏មិនរាយមាយ ប៉ុន្តែកាយរបស់តថាគត នៅតែក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់ កើតព្រោះសេចក្តីព្យាយាម ដោយសេចក្តីព្យាយាម ដ៏លំបាកនោះ មកបណ្តាលចាក់ដោត។
[២៥៧] ម្នាលរាជកុមារ តថាគតនោះមានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ អាត្មាអញ គួរតែសំឡឹងឈាន គឺមិនដកដង្ហើមជាអារម្មណ៍។ ម្នាលរាជកុមារ តថាគតនោះឯង ក៏បានអត់ខ្យល់អស្សាសបស្សាសៈ តាមមុខទ្វារ និងតាមនាសិក។ ម្នាលរាជកុមារ កាលតថាគត
ID: 636830273544095330
ទៅកាន់ទំព័រ៖