ព្រះត្រៃបិដក ភាគ ២៤

អត់​ខ្យល់​អស្សាស​បស្សាសៈ​ ​តាម​មុខទ្វារ​ ​និង​នាសិក​ ​សំឡេង​ខ្យល់​ដែល​ចេញ​តាម​ក​ណ្ណ​សោត​ ​ខ្លាំង​លើសប្រមាណ​។​ ​ដូចជា​ស្នប់​របស់​ជាង​លោហជាតិ​ ​ដែល​កំពុង​សប់​ ​តែង​មាន​សំឡេង​ខ្លាំង​ ​យ៉ាងណា​ ​ម្នាល​រាជកុមារ​ ​កាល​តថាគត​អត់​ខ្យល់​អស្សាស​បស្សាសៈ​ ​តាម​មុខទ្វារ​ ​និង​តាម​នាសិក​ ​សំឡេង​ខ្យល់​ ​ដែល​ចេញ​តាម​ក​ណ្ណ​សោត​ ​ក៏​ខ្លាំង​លើសប្រមាណ​ ​យ៉ាងនោះ​ដែរ​។​ ​ម្នាល​រាជកុមារ​ ​តែ​សេចក្តី​ព្យាយាម​ ​ដែល​តថាគត​បាន​ប្រារព្ធ​ហើយ​ ​មិន​ធូរ​ថយ​ ​សតិ​ដែល​តថាគត​តម្កល់​មាំ​ហើយ​ ​ក៏​មិន​រាយមាយ​ ​ប៉ុន្តែ​កាយ​របស់​តថាគត​ ​នៅតែ​ក្រវល់ក្រវាយ​ ​មិនបាន​ស្ងប់​រម្ងាប់​ ​កើត​ព្រោះ​សេចក្តី​ព្យាយាម​ ​ដោយ​សេចក្តី​ព្យាយាម​ដ៏​លំបាក​នោះ​ឯង​ ​មក​បណ្តាល​ចាក់ដោត​។​
 [​២៥៨​]​ ​ម្នាល​រាជកុមារ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​បើ​ដូច្នោះ​ ​អាត្មាអញ​ ​គួរ​សំឡឹង​ឈាន​ ​គឺ​មិន​ដកដង្ហើម​ជា​អារម្មណ៍​ទៀត​។​ ​ម្នាល​រាជកុមារ​ ​តថាគត​នោះ​ ​អត់​ខ្យល់​អស្សាស​បស្សាសៈ​ ​តាម​មុខទ្វារ​ ​តាម​នាសិក​ ​និង​ក​ណ្ណ​សោត​។​ ​ម្នាល​រាជកុមារ​ ​កាល​តថាគត​នោះ​
ថយ | ទំព័រទី ៣៧៦ | បន្ទាប់
ID: 636830273832531828
ទៅកាន់ទំព័រ៖