ព្រះត្រៃបិដក ភាគ ២៤

អត់​ខ្យល់​អស្សាស​បស្សាសៈ​ ​តាម​មុខទ្វារ​ ​តាម​នាសិក​ ​និង​ក​ណ្ណ​សោត​ ​ខ្យល់​យ៉ាង​ខ្លាំង​លើសប្រមាណ​ ​ក៏​វិល​មក​ចាក់ដោត​ត្រង់​ក្បាល​។​ ​ម្នាល​រាជកុមារ​ ​បុរស​ដែល​មាន​កំឡាំង​ ​គប្បី​ចោះ​ក្បាល​ ​ដោយ​ដែក​ស្រួច​ដ៏​មុត​ ​យ៉ាងណា​ ​ម្នាល​រាជកុមារ​ ​កាល​តថាគត​ ​អត់​ខ្យល់​អស្សាស​បស្សាសៈ​ ​តាម​មុខទ្វារ​ ​តាម​នាសិក​ ​និង​តាម​ក​ណ្ណ​សោត​ ​ខ្យល់​យ៉ាង​ខ្លាំង​លើសប្រមាណ​ ​ក៏​វិលត្រឡប់​មក​ចាក់ដោត​ក្បាល​ ​យ៉ាងនោះ​ដែរ​។​ ​ម្នាល​រាជកុមារ​ ​ប៉ុន្តែ​សេចក្តី​ព្យាយាម​ ​ដែល​តថាគត​បាន​ប្រារព្ធ​ហើយ​ ​ក៏​មិន​ធូរ​ថយ​ ​សតិ​ដែល​តថាគត​បាន​តម្កល់​មាំ​ហើយ​ ​ក៏​មិន​រាយមាយ​ ​ប៉ុន្តែ​កាយ​របស់​តថាគត​ ​នៅតែ​ក្រវល់ក្រវាយ​ ​មិនបាន​ស្ងប់​រម្ងាប់​ ​កើត​ព្រោះ​សេចក្តី​ព្យាយាម​ ​ដោយ​សេចក្តី​ព្យាយាម​ដ៏​លំបាក​នោះ​ ​មក​បណ្តាល​ចាក់ដោត​។​
 [​២៥៩​]​ ​ម្នាល​រាជកុមារ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​បើ​ដូច្នោះ​ ​អាត្មាអញ​ ​គួរតែ​សំឡឹង​ឈាន​ ​គឺ​មិន​ដកដង្ហើម​ជា​អារម្មណ៍​ទៀត​។​ ​ម្នាល​រាជកុមារ​ ​តថាគត​នោះ​ឯង​ ​បាន​អត់​ខ្យល់​ ​អស្សាស​បស្សាសៈ​ ​តាម​មុខទ្វារ​ ​តាម​នាសិក​ ​និង​តាម​ក​ណ្ណ​សោត​។​
ថយ | ទំព័រទី ៣៧៧ | បន្ទាប់
ID: 636830274093246740
ទៅកាន់ទំព័រ៖