ព្រះត្រៃបិដក ភាគ ២៤
ប្រាថ្នាបព្វជ្ជា ឧបសម្បទា ក្នុងធម្មវិន័យនេះ បុគ្គលនោះ ត្រូវនៅបរិវាសអស់៤ខែសិន លុះកន្លង៤ខែទៅ ទើបពួកភិក្ខុ ដែលមានចិត្តប្រារព្ធហើយ ក៏ឲ្យបព្វជ្ជា ឧបសម្បទា ដើម្បីជាភិក្ខុភាព មួយទៀត ភាពផ្សេងគ្នានៃបុគ្គល (ការដែលនៅបរិវាស ឬមិនត្រូវនៅបរិវាស) ក្នុងដំណើរនេះ តថាគត ដឹងច្បាស់ហើយ។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើពួកជនដែលធ្លាប់ជាអន្យតិរ្ថិយ មកអំពីមុនហើយ ប្រាថ្នាបព្វជ្ជា ប្រាថ្នាឧបសម្បទា ក្នុងធម្មវិន័យនេះ ត្រូវតែនៅបរិវាសអស់៤ខែសិន លុះកន្លង៤ខែទៅ ទើបពួកភិក្ខុដែលមានចិត្តប្រារព្ធហើយ ឲ្យបព្វជ្ជា ឲ្យឧបសម្បទា ដើម្បីជាភិក្ខុភាពបាន ខ្ញុំព្រះអង្គ នឹងនៅបរិវាសអស់៤ឆ្នាំ លុះកន្លង៤ឆ្នាំហើយ សូមឲ្យពួកភិក្ខុដែលមានចិត្តប្រារព្ធហើយ ឲ្យបព្វជ្ជា ឲ្យឧបសម្បទា ដើម្បីជាភិក្ខុភាពចុះ។ វច្ឆគោត្តបរិព្វាជក ក៏បាននូវបព្វជ្ជា បានឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ។
[២១] គ្រាកាលវច្ឆគោត្តមានអាយុ បានឧបសម្បទា មិនយូរប៉ុន្មាន គឺបានឧបសម្បទាកន្លះខែ (ប៉ុណ្ណោះ) ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយ
ID: 636830154690145341
ទៅកាន់ទំព័រ៖