ព្រះត្រៃបិដក ភាគ ២៤

ម្នាល​រាជកុមារ​ ​តថាគត​នោះ​ឯង​ ​បាន​អត់​ខ្យល់​ ​អស្សាស​បស្សាសៈ​ ​តាម​មុខទ្វារ​ ​តាម​នាសិក​ ​និង​តាម​ក​ណ្ណ​សោត​។​ ​ម្នាល​រាជកុមារ​ ​កាល​តថាគត​ ​អត់​ខ្យល់​អស្សាស​បស្សាសៈ​ ​តាម​មុខទ្វារ​ ​តាម​នាសិក​ ​និង​តាម​ក​ណ្ណ​សោត​ ​សេចក្តី​ក្តៅក្រហាយ​ដ៏​ខ្លាំង​ ​លើសប្រមាណ​ ​ក៏​កើតមាន​ក្នុង​កាយ​។​ ​ម្នាល​រាជកុមារ​ ​ដូចជា​បុរស​ ​មាន​កំឡាំង២នាក់​ ​ចាប់​បុរស​ដែល​មាន​កំឡាំង​ខ្សោយ​ ​ត្រង់​ដើមដៃ​ម្ខាង​ម្នាក់​ ​ហើយ​គប្បី​ឆ្អើរ​ឲ្យ​ក្រហល់ក្រហាយ​ ​ក្នុង​រណ្តៅ​រងើកភ្លើង​ ​(​យ៉ាងណា​)​ ​ម្នាល​រាជកុមារ​ ​កាល​តថាគត​ ​អត់​ខ្យល់​អស្សាស​បស្សាសៈ​ ​តាម​មុខទ្វារ​ ​តាម​នាសិក​ ​និង​តាម​ក​ណ្ណ​សោត​ហើយ​ ​សេចក្តី​ក្តៅ​ក្រហល់ក្រហាយ​ ​ខ្លាំង​លើសប្រមាណ​ ​ក៏​កើតមាន​ក្នុង​កាយ​ ​ដូច្នោះឯង​។​ ​ម្នាល​រាជកុមារ​ ​ប៉ុន្តែ​សេចក្តី​ព្យាយាម​ ​ដែល​តថាគត​បាន​ប្រារព្ធ​ហើយ​ ​ក៏​មិន​ធូរ​ថយ​ ​សតិ​ដែល​តថាគត​បាន​តម្កល់​មាំ​ហើយ​ ​ក៏​មិនបាន​រាយមាយ​ ​ប៉ុន្តែ​កាយ​របស់​តថាគត​ ​នៅតែ​ក្រវល់ក្រវាយ​ ​មិន​ស្ងប់​រម្ងាប់​ ​កើត​ព្រោះ​សេចក្តី​ព្យាយាម​ ​ដោយ​សេចក្តី​ព្យាយាម​ ​ដ៏​មាំ​នោះ​ឯង​ ​មក​បណ្តាល​ចាក់ដោត​។
ថយ | ទំព័រទី ៣៨០ | បន្ទាប់
ID: 636830275040460917
ទៅកាន់ទំព័រ៖