ព្រះត្រៃបិដក ភាគ ២៤

 [​២៦២​]​ ​ម្នាល​រាជកុមារ​ ​គ្រានោះ​ ​ពួក​ទេវតា​ឃើញ​តថាគត​ហើយ​ ​បាន​និយាយ​គ្នា​យ៉ាងនេះ​ថា​ ​ព្រះសមណគោតម​ ​ធ្វើ​មរណកាល​ទៅ​ហើយ​។​ ​ទេវតា​ពួក​ខ្លះ​ ​បាន​និយាយ​គ្នា​យ៉ាងនេះ​ថា​ ​ព្រះសមណគោតម​ ​មិនទាន់​ធ្វើ​មរណកាល​ទេ​ ​តែ​ព្រះសមណគោតម​ ​នឹង​ធ្វើ​មរណកាល​ ​ឥឡូវនេះ​។​ ​ទេវតា​ពួក​ខ្លះ​ ​និយាយ​គ្នា​យ៉ាងនេះ​ថា​ ​ព្រះសមណគោតម​ ​មិនទាន់​ធ្វើ​មរណកាល​ទេ​ ​ទាំង​មិន​ធ្វើ​មរណកាល​ ​ក្នុង​កាល​ឥឡូវនេះ​ដែរ​ ​ព្រះសមណគោតម​ ​ជា​ព្រះអរហន្ត​ ​នុ៎ះ​ជា​វិហារធម៌​ទេតើ​ ​សភាព​យ៉ាងនេះ​ ​រមែង​មានដល់​ព្រះអរហន្ត​។​
 [​២៦៣​]​ ​ម្នាល​រាជកុមារ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​ប្រតិបត្តិ​ ​ដើម្បី​ផ្តាច់​បង់​អាហារ​ ​ដោយ​ប្រការ​ទាំងពួង​។​ ​ម្នាល​រាជកុមារ​ ​លំដាប់នោះ​ ​ពួក​ទេវតា​ទាំងនោះ​ ​បាន​ចូល​មករ​កត​ថា​គត​ហើយ​ ​នាំគ្នា​និយាយ​យ៉ាងនេះ​ថា​ ​បពិត្រ​អ្នក​និទ៌ុក្ខ​ ​អ្នក​កុំ​ប្រតិបត្តិ​ ​ដើម្បី​ផ្តាច់​បង់​អាហារ​ ​ដោយ​ប្រការ​ទាំងពួង​ឡើយ​។​ ​បពិត្រ​អ្នក​និទ៌ុក្ខ​ ​ប្រសិនបើ​អ្នក​នឹង​ប្រតិបត្តិ​ ​ដើម្បី​ផ្តាច់​បង់​អាហារ​ ​ដោយ​ប្រការ​ទាំងពួង​ហើយ​ ​ពួក​យើង​នឹង​បញ្ចូល​ឱជា​ទិព្វ​ ​តាម​រន្ធ​រោម​របស់​អ្នក​ ​
ថយ | ទំព័រទី ៣៨១ | បន្ទាប់
ID: 636830275584022007
ទៅកាន់ទំព័រ៖